កូរ៉េខាងជើងបញ្ជាក់ពីការធ្វើតេស្តបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប "Hwasongpo-18" ជាលើកដំបូង

Chia sẻ
(VOVWORLD) - តាមរយៈការបាញ់បង្ហោះសាកល្បងរាល់លក្ខណៈល្អបំផុតនៃប្រព័ន្ធសព្វាវុធយុទ្ធសាស្ត្រថ្មីត្រូវបានសម្រេចយ៉ាងពិតប្រាកដ ស្របតាមតម្រូវការរចនា។
កូរ៉េខាងជើងបញ្ជាក់ពីការធ្វើតេស្តបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប "Hwasongpo-18" ជាលើកដំបូង - ảnh 1មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) ប្រភេទថ្មី (រូបថត៖ VNA)

នាថ្ងៃទី ១៤ មេសា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ប្រទេសនេះបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) ប្រភេទថ្មី  "Hwasongpo-18" ដោយប្រើឥន្ធនៈរឹងកាលពីថ្ងៃទី ១៣ មេសា។ មេដឹកនាំ Kim Jong-un បានទៅត្រួតពិនិត្យការបាញ់បង្ហោះនេះ។

KCNA បានលើកច្បាស់ថា ការបាញ់ធ្វើតេស្តសាកល្បងគឺសំដៅ"បញ្ជាក់ពីប្រតិបត្តិការនៃម៉ាស៊ីនប្រើប្រាស់ឥន្ធនៈរឹង ចំពោះមីស៊ីលច្រើនជាន់ និងប្រព័ន្ធបញ្ជាមុខងារនានា ព្រមទាំងវាយតម្លៃលើលក្ខណៈវិជ្ជមាននៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី។ KCNA ក៏បានបញ្ជាក់ផងដែរថា "ការបាញ់សាកល្បងមិនមានផលប៉ះពាល់អវិជ្ជមានណាមួយដល់សុវត្ថិភាពរបស់ប្រទេសជិតខាងឡើយ ហើយត្រូវបានបាញ់បង្ហោះប្រកបដោយដោយសុវត្ថិភាពនៅលើដែនសមុទ្រ"។

មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងជើងបានឲ្យដឹងថា តាមរយៈការបាញ់បង្ហោះសាកល្បងរាល់លក្ខណៈល្អបំផុតនៃប្រព័ន្ធសព្វាវុធយុទ្ធសាស្ត្រថ្មីត្រូវបានសម្រេចយ៉ាងពិតប្រាកដ ស្របតាមតម្រូវការរចនា ហើយអាចបញ្ជាក់បានថា  ICBM ប្រភេទថ្មីនេះនឹងក្លាយទៅជាមធ្យោបាយវាយប្រហារយុទ្ធសាស្ត្រយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពយោធាខ្ពស់បំផុតផងដែរ៕

ប្រតិកម្មទៅវិញ