កូរ៉េខាងជើងធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំ និងមីស៊ីល​ការពារ​ដែន​អាកាសជំនាន់ថ្មី

Chia sẻ
(VOVWORLD) - យោងតាមសេចក្តីប្រកាសការធ្វើតេស្តសម្រេចបាននូវគោលដៅជាក់លាក់ ហើយមិនទាក់ទងទៅនឹងស្ថានភាពក្នុងតំបន់ឡើយ។
កូរ៉េខាងជើងធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំ និងមីស៊ីល​ការពារ​ដែន​អាកាសជំនាន់ថ្មី - ảnh 1កូរ៉េខាងជើងធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំ និងមីស៊ីលការពារដែនអាកាសជំនាន់ថ្មី

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កាលពីរសៀល ថ្ងៃទី ១៩ ខែមេសា ប្រទេសនេះបានធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ "Hwasal -1 Ra-3 ក៏ដូចជាការបាញ់សាកល្បងមីស៊ីលការពារដែនអាកាសប្រភេទថ្មី "Pyoljji-1-2" នៅដែនសមុទ្រភាគខាងលិចឧបទ្វីបកូរ៉េ។

ការបាញ់បង្ហោះទាំងពីរនេះសុទ្ធតែស្ថិតក្នុងសកម្មភាពជាប្រចាំរបស់ទីភ្នាក់ងារគ្រប់គ្រងមីស៊ីលកូរ៉េខាងជើង និងវិទ្យាស្ថានការពារជាតិពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាក្នុងទិដ្ឋភាពជាច្រើនដូចជា ប្រសិទ្ធភាពយុទ្ធវិធី ប្រសិទ្ធភាពបច្ចេកទេស របៀបដំណើរការនៃប្រព័ន្ធអាវុធថ្មី។ យោងតាមសេចក្តីប្រកាសការធ្វើតេស្តសម្រេចបាននូវគោលដៅជាក់លាក់ ហើយមិនទាក់ទងទៅនឹងស្ថានភាពក្នុងតំបន់ឡើយ។

នេះគឺជាការបាញ់បង្ហោះមីស៊ីលលើកទី៦របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ៕ 

ប្រតិកម្មទៅវិញ