តាមប្រភពព័ត៌មាន ខាងលើថា អ្នកការទូតកូរ៉េខាងជើងបានទៅកាន់ Bern Davos និង Geneva ដើម្បីប្រមូលផ្ដុំព័ត៌មានស្ដីពីសណ្ឋាគារនិងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិដែល មានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបចំជំនួបកំពូលខាងលើនិងជំនួបចរចានានាដែល មានការចូលរួមរបស់ចិននិងកូរ៉េខាងត្បូងទៀតផង។ ព្យុងយ៉ាងហាក់ដូចជាកំពុងពិចារណា លើលទ្ធភាពរៀបចំជំនួបកំពូលជាមួយអាមេរិកនិងជំនួបពិភាក្សាផ្សេងៗទៀត ក្នុង រយៈពេលប្រព្រឹត្តទៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលគ្រោងនឹងបាន រៀបចំឡើងនៅ Davos នាខែមករាឆ្នាំ២០១៩៕