កូរ៉េខាងជើងឈប់គោរពតាមការសន្យាជាមួយអាមេរិក (រូបថត៖ NK News) |
នាថ្ងៃទី ២១ ខែមករា ថ្លែងក្នុងសន្និសីទស្ដីពីការរំសាយសព្វាអាវុធ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនោះ ទីប្រឹក្សានៃក្រុមបេសកកម្មកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Ju Yong-chol បានបញ្ជាក់ថា គ្មានហេតុផលណាមួយ ដែលទីក្រុងព្យុងយ៉ាងត្រូវអនុវត្តរាល់ការសន្យាដោយឯកតោភាគី ខណៈដែលភាគីទាំងពីរមិនគោរពកិច្ចការសន្យានេះ។ លោក Ju Yong-cholបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតទៅលើទីក្រុងព្យុងយ៉ាង។ មន្រ្តីកូរ៉េខាងជើងរូបនេះក៏បានព្រមានថាប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តរក្សាគោលនយោបាយអមិត្តដូច្នេះ នោះ អនាគតនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនឹងមិនអាចកើតមាន
ឡើងនោះឡើយ៕