រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង លោក Ri Yong-ho |
យោងតាមផែនការនេះលោក Ri Yong-ho នឹងជួបពិភាក្សាជាមួយ សមភាគី អ៊ីរ៉ង់ លោក Mohammad Javad Zarif ស្តីអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ភាគី ទាំងពីរក៏នឹងផ្លាស់ប្តូរ បញ្ហានានាដែលគួរឲ្យយកចិត្តទុកដាក់ដូចគ្នាផងដែរ។ គួរបញ្ជាក់ថាអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តយូរអង្វែងរបស់កូរ៉េខាងជើងនៅមជ្ឈឹមបូព៌ា ហើយ ប្រទេសទាំងពីរសុទ្ធតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរផងដែរ៕