ក្រិកស្នើពន្យាកម្មវិធីស្តីពីការផ្តល់ប្រាក់កម្ចីនៃជំនួយឧបត្ថម្ភរបស់EUជាផ្លូវការ

Chia sẻ
(VOVworld)-នាថ្ងៃទី១៩កុម្ភៈ ក្រិកបានស្នើសហភាព
អឺរ៉ុប EU ពន្យារយៈពេល ៦ខែ សម្រាប់កម្មវិធីផ្តល់
ប្រាក់កម្ចីនៃជំនួយឧបត្ថម្ភ

ក្រិកស្នើពន្យាកម្មវិធីស្តីពីការផ្តល់ប្រាក់កម្ចីនៃជំនួយឧបត្ថម្ភរបស់EUជាផ្លូវការ - ảnh 1
រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក លោក Yanis Varoufakis (រូបថតៈ vtv)


(VOVworld)-នាថ្ងៃទី១៩កុម្ភៈ ក្រិកបានស្នើសហភាពអឺរ៉ុប EU ពន្យារយៈពេល
៦ខែ សម្រាប់កម្មវិធីផ្តល់ប្រាក់កម្ចីនៃជំនួយឧបត្ថម្ភ ដែលគ្រោងនឹងអស់សុពល ភាពនៃថ្ងៃទី២៨កុម្ភៈខាងមុខ។ កាយវិការនេះរបស់ Athen សំដៅអូសបន្លាយ​ពេលវេលាចរចារជាមួយម្ចាស់បំណុល អំពីរាល់កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីថ្មី និងជៀសវាងនូវគ្រោះអាសន្នធុនក្ស័យដែលកំពុងខិតជិតមកដល់។ ប្រធាន
ក្រុមបណ្តារដ្ឋមន្ត្រី ហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup)លោក Jeroen
Dijsselbloem បានបញ្ជាក់ថា Eurogroup ទទួលបានសំណើរពោលខាងលើ ព្រម
ទាំង ឲ្យដឹងថា Eurogroup នឹងកោះហៅកិច្ចប្រជុំពិសេសនាថ្ងៃទី២០កុម្ភៈ នៅ
ទីក្រុង Brussels ប៊ែលហ្សីក ដើម្បីពិភាគ្សាអំពីសំណើររបស់ Athen៕

ប្រតិកម្មទៅវិញ