|
ការកសាងសំណង់សិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះ សន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន (Image: VOV) |
(VOVworld) – ការកសាង់សំណងសិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះ
ឥទ្ធិពលចំពោះសន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់គឺជាប្រធានបទ
របស់ សិក្ខាសាលាអន្តរជាតិដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគ
ខាងត្បូង វៀតណាម) នាព្រឹកថ្ងៃទី ២៥ កក្កដា។ អ្នកប្រាជ្ញាអ្នកស្រាវជ្រាវ
នៅក្នុងនិងក្រៅ ប្រទេសបានចូលរួមសិក្ខាសាលានេះជាច្រើនកុះករ។ នៅ
សម័យពិភាក្សារទី ១ ដោយប្រធានបទ “ចរតិលក្ខណៈគត្តិយុត្តិទាក់ទិក
ដល់ការកសាងកោះនិងសំណង់ គ្រឿងឧបករណ៍សិប្បនិម្មិតតាមការ
កំណត់របស់អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ២៩៨២” បទអន្តរាគមន៍
របស់បណ្ដាអ្នកប្រាជ្ញបានប្រមូលផ្តុំទៅលើ ស្ថានភាពកសាងកោះសិប្បនិម្មិត
របស់ចិននៅប្រជុំកោះ Truong Sa ចំណុះ អធិបតេយ្យភាពរបស់វៀតណាម
ហើយអះអាងថា៖ ទង្វើររបស់ចិនដើរផ្ទុយទៅ នឹងច្បាប់អន្តរជាតិអនុសញ្ញា
របស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និង បណ្ដាកិច្ចសន្យារវាង
វៀតណាមនិងចិន ។
បណ្ឌិត Ngo Huu Phuoc ប្រធានវិញ្ញាណសារ សន្ធិសញ្ញាអន្តរជាតិផ្នែកច្បាប់
អន្តរជាតិនៅមហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ បានវិភាគថា៖
“ខ្ញុំសង្កត់ធ្ងន់ថា៖ គោលដៅកសាងកោះសិប្បនិម្មិតរបស់ចិននៅសមុទ្រខាង
កើតគឺផែនការដោយមាន ៥ ជំហាន៖ ការវាយប្រហារ ទន្ទ្រានកាន់កាប់ កសាង
កោះសិប្បនិម្មិត ការទាមទា ១២ ម៉ាយ៍ បញ្ជូនមនុស្សទៅរស់នៅហើយទន្ទ្រាន
កាន់កាប់និងតភ្ជាប់បណ្ដាកោះពីប្រជុំកោះ Hainan ដល់ប្រជុំកោះ Hoang Sa
សំដៅត្រួតពិនិត្យនាវាចរណ៍និងសេដ្ឋកិច្ចនៅសមុទ្រខាងកើត។”
នៅសម័យពិភាគ្សារទី ២ ដោយប្រធានបទ “ការកសាងសំណង់សិប្បនិម្មិត
នៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះសន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ក្នុងតំបន់” បណ្ដាតំណាងបានបំភ្លឺច្បាស់ឥទ្ធិពលអាក្រក់នៃទង្វើររបស់ចិននៅ
សមុទ្រខាងកើតនិងផលវិបាកនៃទង្វើនេះចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕