ការកសាងទំនុកទុកចិត្ត៖ មូលដ្ឋានសំខាន់ជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ

Chia sẻ
(VOVworld) – វេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រ
អាស៊ានបើកទូលាយទើបនឹង បិទបញ្ចប់នៅទីក្រុង Da Nang
 (ភាគកណ្ដាលវៀតណាម) បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើ ការ។
ការកសាងទំនុកទុកចិត្ត៖ មូលដ្ឋានសំខាន់ជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ - ảnh 1
ការកសាងទំនុកទុកចិត្ត៖ មូលដ្ឋានសំខាន់ជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ​ (Image: VOV)


(VOVworld) – វេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយទើបនឹង បិទបញ្ចប់នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើ
ការ។ ក្រៅពីការពង្រីកបណ្ដាគោលដៅដែលបានដាក់ចេញមុននេះ វេទិការលើកនេះ
បន្តផ្លាស់ប្តូរថ្មី សង្កត់ធ្ងន់ទៅលើសកម្មភាពជាក់ស្តែងសំដៅធានាច្បាប់អន្តរជាតិ អនុសញ្ញាស្តីពីច្បាប់សមុទ្រត្រូវបានអនុវត្តដ៏ត្រឹមត្រូវក្នុងការពិតជាក់ស្តែង។
តាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានឲ្យដឹង​
ថា៖ នៅបណ្ដាសម័យប្រជុំក្នុងក្របខ័ណ្ឌវេទិការ ប្រទេសនានាបានចែករំលែកអំពីភាព ចាំបាច់នៃការបង្កើនការកសាងទំនុកទុកចិត្ត អត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី មិនគំរាមកំហែងប្រើប្រាស់អាវុធ ប្រតិបត្តិតាមច្បាប់អន្តរជាតិនិងអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីទប់ស្កាត់និងគ្រប់គ្រងបណ្ដាជំលោះលើសមុទ្រ៖

“តាមរយៈការផ្លាស់ប្តូរមតិ បណ្ដាប្រទេសបានសង្កត់ធ្ងន់ទៅលើការប្រតិបត្តិការតាម ច្បាប់អន្តរជាតិនិងអនុសញ្ញាដើម្បីធានាសន្តិភាភសន្តិសុខសុវត្ថភាពក្នុងតំបន់នេះ។ បណ្ដាប្រទេសក៏បានគាំទ្រសេចក្តីសម្រេចរបស់អាស៊ានដែលទើបនឹងឯកភាពនា
ពេលថ្មីនេះគឺ៖ ការអនវុត្តល្អមាត្រាទី ៥ របស់ DOC  គឺអត់ធ្មត់និងមិនបង្ករឿងហេតុ
សំដៅ ធ្វើឲ្យស្ថានភាពដ៏ស្មុគស្មាញថែមទៀត។ ព្រមទាំង អាស៊ាននិងចិនត្រូវជំរុញ
ជាងទៀតការពិគ្រោះយោបល់ដើម្បីកសាងក្រមប្រតិបត្តិតំបន់ COC យ៉ាងឆាប់ៗ។
ទន្ទឹមនឹងនោះ ប្រទេសនានាក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ហើយចាត់ទុក
ថា៖ការកសាងទំនុកទុកចិត្តគឺជាលក្ខ័ណ្ឌដ៏សែនសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិ
ការឲ្យបានខ្លាំងក្លាថែមទៀត។”

ក្នុងកាលៈទេសៈ ស្ថានភាពលើសមុទ្រក្នុងតំបន់មានបំរ៉ែបំរួលដ៏ស្មុគស្មាញ វេទិការ សមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយបាននិងកំពុងពង្រីកតួនាទី
របស់ វេទិការជំរុញការសន្ទនានិងការកសាងទំនុកទុកចិត្តអំពីសន្តិភាពសមុទ្រ៕

ប្រតិកម្មទៅវិញ