លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី៦ មិថុនា នៅខេត្ត Quang Ninh លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំកសាងគម្រោង “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានអញ្ជើញធ្វើជាប្រធានសន្និសីទប្រមូលមតិយោបល់របស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សទីក្រុងចំណុះមជ្ឈឹមតំបន់ភាគខាងជើង ទៅក្នុងសេចក្តីព្រាងគម្រោង។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានលើកច្បាស់ថា សេចក្តីព្រាងគម្រោងយុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ប្រកបដោយមានការទទួលខុសត្រូវ។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់មតិយោបល់អស់ពីដួងចិត្តចំពោះខ្លឹមសារនៃគម្រោង ហើយមានទាំងមតិយោបល់ថ្មី ដើម្បីសុក្រិតនីតិរដ្ឋសង្គមនិយមផងដែរ៕