ការការពារកុមារជាគោលដៅសំខាន់មួយនៅក្នុងដំណើរការសន្តិភាព (រូបថត៖ who.int) |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកម្មវៀតណាមប្រចាំនៅអ. ស.ប បាន អះអាងថា ការការពារកុមារក្នុងជម្លោះប្រដាប់អាវុធ គឺជាអាទិភាពរបស់ក្រុមប្រឹក្សាសន្តិសុខ និងជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកនីមួយៗ ក៏ដូចជាទំនួលខុសត្រូវ និងសតិសម្បជញ្ញះ របស់បុគ្គលម្នាក់ៗ ដោយបាប្រទះឃើញដោយផ្ទាល់ភ្នែកនូវផលប៉ះពាល់ដែលជម្លោះបង្កឡើងចំពោះមុខកុមារ ដែលគ្មានសមត្ថភាពការពារខ្លួនឯងនោះ ឡើយ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការប្រចាំនៅតំបន់ក្នុងការតភ្ជាប់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ តំបន់និងពិភពលោកផងដែរ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីសារៈសំខាន់នៃការអប់រំជួយឲ្យកុមារឱ្យជៀសផុតពីភាពកាចសាហាវនៃសង្រ្គាម និងបណ្តុះសេចក្តីស្រឡាញ់សន្តិភាពក៏ដូចជាក្តីសង្ឃឹមទៅដល់អនាគតដ៏ល្អប្រសើរថែមទៀតផងដែរ៕