ការកែទម្រង់យុត្តិធម៌គឺជានិន្នាការដែលមិនអាចជៀសផុតបាននាពេលបច្ចុប្បន្ន

Chia sẻ

(VOVWORLD) - ការកែទម្រង់យុត្តិធម៌គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃ ការចាត់តាំង ការសម្របសម្រួល និងការគ្រប់គ្រងអំណាច; ដឹកនាំដោយបក្ស; បង្កើន អំណាចរបស់តុលាការ; ផ្អែកលើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ដាក់ប្រជាជននៅ មជ្ឈភាព។ ល។ 

ការកែទម្រង់យុត្តិធម៌គឺជានិន្នាការដែលមិនអាចជៀសផុតបាននាពេលបច្ចុប្បន្ន - ảnh 1ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VTV)
នៅថ្ងៃទី២៨ ខែមីនា តុលាការប្រជាជនកំពូលបានបើកសន្និសីទទូទាំងប្រទេសអំពីការកែទម្រង់ យុត្តិធម៌។ ថ្លែងនៅទីនេះ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖ ការកែទម្រង់យុត្តិធម៌គឺជានិន្នាការដ៏ពេញនិយម នៅលើពិភពលោក។ ដូច្នេះ ការកែទម្រង់យុត្តិធម៌គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃ ការចាត់តាំង ការសម្របសម្រួល និងការគ្រប់គ្រងអំណាច; ដឹកនាំដោយបក្ស; បង្កើន អំណាចរបស់តុលាការ; ផ្អែកលើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ដាក់ប្រជាជននៅ មជ្ឈភាព។ ល។ គោលដៅរួមគឺកសាងខឿនយុត្តិធម៌ឯករាជ្យ វិជ្ជាជីវៈ ទំនើប សមភាព តឹងរ៉ឹង ប្រកបដោយសុចរិតភាព សុពលភាព និងប្រសិទ្ធភាព បម្រើមាតុភូមិនិង ប្រជាជន៕

ប្រតិកម្មទៅវិញ