ការកែទម្រង់ពន្ធលើប្រាក់ចំណូលរបស់អង្គភាពអាជីវកម្មជាសកល៖ ចំណុច សំខាន់នៅកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G7

Chia sẻ
(VOVWORLD) -  កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G7 កំពុងប្រព្រឹត្តទៅក្នុងថ្ងៃទី៤និងទី៥ខែ មិថុនានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ 
ការកែទម្រង់ពន្ធលើប្រាក់ចំណូលរបស់អង្គភាពអាជីវកម្មជាសកល៖ ចំណុច សំខាន់នៅកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G7 - ảnh 1រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G7 ចូលរួមកិច្ចប្រជុំនៅអង់គ្លេសកាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០២១។ (រូបថត៖ AFP/VNA)
បញ្ហាកែទម្រង់ពន្ធលើប្រាក់ ចំណូលរបស់អង្គភាពអាជីវកម្មជាសកល គឺជាចំណុចមួយក្នុងចំណោម ចំណុចសំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំនេះ ហើយ ប្រសិនបើទទួលបានការគាំទ្រពីក្រុម G7 វានឹងជះឥទ្ធិពលដ៏ធំធេងទៅលើ ប្រព័ន្ធពន្ធលើប្រាក់ចំណូលរបស់អង្គភាពអាជីវកម្មជាសកលក្នុងអំឡុងពេលជាងមួយសតវត្សរិ៍កន្លងមក។
កិច្ចចរចាអំពីការកែទម្រង់ប្រព័ន្ធពន្ធជាសកល ត្រូវបានដំណើរការ ក្រោយពីផលវិបាកដោយវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដោយមានជំនួបចរចាថ្មី បំផុតបានប្រព្រឹត្តទៅរវាងប្រទេសចំនួន១៣៥នៅអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) នៅទីក្រុងប៉ារីស។ មនុស្សជាច្រើនរំពឹងទុកថា ការគាំទ្រពីរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G7 នឹងជំរុញការគាំទ្រយ៉ាងទូលំទូលាយ ជាងនៅកិច្ចប្រជុំរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G20 ដែលគ្រោងនឹងបានធ្វើ ឡើងនៅប្រទេសអ៊ីតាលីក្នុងខែកក្កដា។ គោលដៅគឺការឈានដល់កិច្ចព្រម ព្រៀងមួយនៅខែតុលាឆ្នាំនេះនៅទីក្រុងប៉ារីស។
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G7 នឹងផ្ដោតការពិភាក្សាលើវិសាលភាព នៃបទបញ្ញត្តិថ្មីដើម្បីសម្រេចថា ក្រុមហ៊ុនណានឹងត្រូវបានអនុវត្តន៍ ក៏ដូចជាកត្តា នានាដើម្បីកំណត់ប្រាក់ចំណេញនៅផ្នែកណាដែលទទួលការយកពន្ធ ជាដើម៕

ប្រតិកម្មទៅវិញ