រដ្ឋមន្រ្តីអប់រំ អង់គ្លេសលោកស្រី Justine Greening (រូបថត៖ AFP) |
ការធ្វើកំណែទម្រង់គណៈរដ្ឋមន្រ្តីដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ទើបនឹងបានដាក់ចេញនោះ បានជួបប្រទះនឹងឧបសគ្គភ្លាមមួយរំពិចក្រោយពី រដ្ឋមន្រ្តីមួយចំនួនសុំលាលែងពីតំណែង ជំនួសឲ្យការទទួលតំណែងថ្មីវិញ។ នាថ្ងៃទី៨ មករា ក្រោយពីលោកស្រី May ប្រកាសការផ្លាស់ប្ដូរ រដ្ឋមន្រ្តីអប់រំ អង់គ្លេសលោកស្រី Justine Greening បានដាក់លិខិតសុំលាលែងពីតំណែង ក្រោយពីបដិសេធទទួលតំណែងថ្មីនៅក្រសួងគ្រប់គ្រងសុខុមាលភាពសង្គមនិងប្រាក់សោធន។ នេះជារដ្ឋមន្រ្តីទី៤ដែលសុំលាលែងពីតំណែងចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងរដ្ឋអំណាចរបស់នាយករដ្ឋមន្រ្តីលោកស្រី May៕