|
កម្លាំងការពារជនឃឺត (រូបថតៈ baomoi) |
(VOVworld)-នាថ្ងៃទី២៦មករា កម្លាំងជនឃឺដ ដណ្តើមបានទីរួមស្រុក Kobane
នៅព្រំដែនស៊ីរី ក្រោយពីបណ្តេញពួកសកម្មប្រយុទ្ធនៃរដ្ឋអ៊ីស្លាមស្វ័យប្រកាស
(IS) ចេញពីតំបន់យុទ្ធសាស្រ្តនេះ។ នាបច្ចុប្បន្ន ពួកសកម្មប្រយុទ្ធជនឃឺដនៅ
ស៊ីរី (YPG) កំពុងទន្រ្ទានកាន់កាប់ទីរួមស្រុកនេះ ហើយក្នុងទីរួមស្រុក Kobane
គ្មាន ការប្រយុទ្ធឡើយ។ ប៉ុន្តែ តាមសេចក្តីប្រកាស១នាថ្ងៃដដែល អ្នកនាំពាក្យ
ក្រសួង ការបទេសអាមេរិកលោកស្រី Jen Psaki បានឲ្យដឹងថា ការប្រយុទ្ធ
ដណ្តើម Kobane នៅកំពុងប្រព្រឹត្តទៅ ហើយសព្វថ្ងៃជនឃឺដទើបនឹងទន្ទ្រាន
កាន់កាប់បាន ចំនួន៩០%តែប៉ុណ្ណោះ៕