កម្មវិធីសិល្បៈអន្តរជាតិ អបអរសាទរឆ្នាំថ្មី ២០១៨

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី ៣០ មករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយបានរៀបចំឡើងកម្មវិធីជួបសំណេះសំណាលសិល្បៈអន្តរជាតិ អបអរសាទរឆ្នាំថ្មី ២០១៨ ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៨។ 
កម្មវិធីសិល្បៈអន្តរជាតិ អបអរសាទរឆ្នាំថ្មី ២០១៨ - ảnh 1កម្មវិធីសិល្បៈអន្តរជាតិ អបអរសាទរឆ្នាំថ្មី ២០១៨ 

អញ្ជើញចូលរួមពិធីជួបសំណេះសំណាលនេះមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម ទីក្រុងហាណូយ និងឯកអគ្គរដ្ឋទូត ភារៈធារី តំណាងស្ថានទូតមួយចំនួន។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Lan Huong ប្រធានគណកម្មធិការចលនាប្រជាជននៃគណកម្មធិការបក្សទីក្រុងហាណូយ និងជាប្រធាន សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ គឺជាឆ្នាំជោគជ័យដ៏ត្រចះត្រចង់ក្នុងកិច្ចការបរទេសដោយមានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ជាពិសេសគឺសកម្មភាពឆ្នាំ APEC វៀតណាម។ ទំនាក់ទំនងទ្វេភាគី ពហុ
ភាគីរវាងទីក្រុងហាណូយជាមួយប្រទេស តំបន់ មូលដ្ឋាន អង្គការអន្តរជាតិនានា ត្រូវបានបង្កើតឡើង និងពង្រីកឡើងកម្ពស់ថ្មី។

រីឯខ្លួនវិញ លោក Jorge Rondon Uzcategui ឯកអគ្គរដ្ឋទូត V enezuela ប្រធានគណប្រតិភូការទូតប្រចាំនៅវៀតណាមបានជូនពរប្រជាជនវៀតណាមនូវឆ្នាំថ្មីប្រកបដោយសន្តិភាព សម្បូររុងរឿង សុភមង្គល និងជោគជ័យ។

កម្មវិធីជួបប្រាស្រ័យសិល្បត្រូវបានរៀបចំឡើងដ៏មហោឡារិក វិសេសវិសាល សម្ដែងដោយលិល្បករវៀតណាម និងលិល្បករអន្តរជាតិ។ កម្មវិធីនេះក៏ជាឱកាសផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ ទីក្រុងដើម្បីសន្តិភាព រស់រាយរាក់ទាក់ ស្រឡាញ់ភ្ញៀវដល់មិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ