កម្មវិធីសិល្បៈអន្តរជាតិ "សួស្តីឆ្នាំថ្មី ២០២៣"

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ១១ មករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអង្គការមិត្តភាព ហាណូយបានរៀបចំកម្មវិធីសិល្បៈអន្តរជាតិ “សួស្តីឆ្នាំថ្មី ២០២៣”។

កម្មវិធីសិល្បៈអន្តរជាតិ "សួស្តីឆ្នាំថ្មី ២០២៣" - ảnh 1លោកស្រី Tran Thi Phuong អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធzសមាគមអង្គការមិត្តភាពទីក្រុងហាណូយថ្លែងនៅកម្មវិធី។ (រូបថត៖ TTXVN)
ថ្លែងមតិនៅទីនេះ លោកស្រី Tran Thi Phuong អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធzសមាគមអង្គការមិត្តភាព ទីក្រុងហាណូយបានថ្លែងអំណរគុណចំពោះប្រតិភូអន្តរជាតិដែលបានជួយឧបត្ថម្ភ គាំទ្រ និងរួមដំណើរជាមួយវៀតណាមលើដំណើរការសមាហរណកម្ម និងអភិវឌ្ឍន៍ រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមនិង ទីក្រុងហាណូយលើឆាកអន្តរជាតិ។ កម្មវិធីសិល្បៈត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់ និងវិសេសវិសាលជាមួយនឹងពណ៌ ដ៏សម្បូរបែបដែលសំដែងដោយសិល្បករ សិល្បការិនី វៀតណាម និងសិល្បករមិន អាជីពបរទេស។ កម្មវិធីនេះ រួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាង ប្រជាជនវៀតណាម ជាមួយប្រជាជននៃប្រទេសនានានិយាយរួម និងរវាងប្រជាជន រដ្ឋធានីហាណូយ ជាមួយប្រជាជននៃរដ្ឋធានី និងទីក្រុងនានាជុំវិញពិភពលោក។ កម្មវិធីនេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយទៅកាន់មិត្តភក្តិអន្តរជាតិអំពីរូបភាពរដ្ឋធានី ហាណូយ - ទីក្រុងដើម្បីសន្តិភាព មិត្តភាពនិងភាពរួសរាយរាក់ទាក់ផងដែរ៕

ប្រតិកម្មទៅវិញ