កម្មវិធីសិល្បៈពិសេសអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្សប្រកបដោយជោគជ័យ |
កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកដោយមានការចូលរួមរបស់សិល្បករ តារាសម្តែងចំនួន ១៧០០ នាក់។ សកម្មភាពបើកឆាកកម្មវិធីនេះ គឺជាការសម្ដែងវាយស្គរកោតសរសើរប្រទេសជាតិដោយមានការចូលរួមរបស់សិល្បករ សិល្បការីនីរាប់រយនាក់។ អញ្ជើញថ្លែងនៅក្នុងកម្មវិធីនេះ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានថ្លែងថា៖ “យើងគប្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតកលើទី ១៣ ឈាន ចូលក្នុងជីវភាពរស់នៅយ៉ាងឆាប់ៗ។ ខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍តាមទិសសង្គមនិយម។ នាបច្ចុប្បន្ននេះភារកិច្ចស្នូលជាបន្ទាន់របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជំនះពុះពារលើផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិផង និងជំរុញផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២១ ផងដែរ”៕