កម្មវិធី “រឹងមាំ និងសម្បូរហូរហៀរពីសមុទ្រមាតុភូមិ” សហការរៀបចំដោយគណៈ កម្មការឃោសនាអប់រំមជ្ឈិម អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម វិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ អ្នកកាសែត Nguyen Vu Duy ប្រធាននាយកដ្ឋានព័ត៌មាន (VOV១) នៃវិទ្យុសម្លេងវៀតណាម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំកម្មវិធី “ខ្លាំង មាំមួន និងសម្បូរហូរហៀរពីសមុទ្រមាតុភូមិ” បានឲ្យដឹងថា៖ “កម្មវីធីសង្កត់ធ្ងន់លើ “ខ្លាំងមាំមួន និងសម្បូរហូរហៀរពីសមុទ្រមាតុភូមិ” របស់ជនវៀតណាមម្នាក់ៗ ផ្សព្វ ផ្សាយអំពីគុណតម្លៃដែលត្រូវបានបណ្តុះជាច្រើនជំនាន់ តាមរយៈដំណើររឿងប្រវត្តិសាស្ត្រ និងតាមរយៈជំហានអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសមុទ្រ កសាងវៀតណាមជាប្រទេសដែនសមុទ្រ។ នេះនឹងជាកម្មវិធីដ៏មានអត្ថន័យអំពីការងារសមុទ្រ និងកោះ”។
កម្មវិធី “រឹងមាំ និងសម្បូរហូរហៀរពីសមុទ្រមាតុភូមិ” បញ្ជាក់ថា វៀតណាមជាប្រទេសសមុទ្រ មានបំណងចង់ជំនះលើសមុទ្រ វិបុលភាពពីសមុទ្រ និងរក្សាសន្តិភាពនៅសមុទ្រ៕