(VOVworld) - នាថ្ងៃទី២៧ កក្កដា កម្មវិធីវប្បធម៏សិល្បៈក្រោមប្រធានបទ “ស្នូរសំលេង
រន្ទឺ Hoang Sa Truong sa” បានប្រព្រឹត្តទៅនៅទីក្រុងដាណាំងភាគកណ្ដាលវៀតណាម។កម្មវិធីនេះមានការចូលរួមរបស់តំណាងបញ្ជាការដ្ឋានតំបន់ទី៣ ប៉ូលីសសមុទ្រ អ្នក
ត្រួតពិនិត្យនេសាទ រួមជាមួយបណ្ដាសិល្បៈករសិល្បៈនារី អ្នកស្រាវជ្រាវវប្បធម៏ អ្នក
ប្រវត្តិសាស្រ្ត និងសិស្សានុសិស្សនិសិត្សនៅក្នុងនិងក្រៅទីក្រុងដាណាំង។កម្មវិធីនេះ
មាននាទីសំដែងជាច្រើនដ៏វិសេសវិសាល ពោរពេញទៅដោយចរិតលក្ខណៈសិល្បៈ
ដែលសំដែងមោះមុតឆន្ទៈរបស់ប្រទសជាតិ និងបណ្ដាបទចំរៀងដែលលើក សរសើរ
សេចក្ដីស្នេហាកោះសមុទ្រស្រុកកំណើតនិងមាតុប្រទេស៕