ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងពិធី |
កម្មវិធីសិល្បៈបានបង្ហាញឡើងវិញ នូវរូបភាពមួយចំមួនមៃសង្គ្រាមគីមីនៅវៀតណាម ដោយសហរដ្ឋអាមេរិកធ្វើឡើងនៅវៀតណាម។ នេះគឺជាសង្រ្គាមវែងបំផុតនិងបង្កឡើងនូវផលវិបាកដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ពោលគឺ ចាប់ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ ទាហានសហរដ្ឋអាមេរិកបានប្រើប្រាស់សារធាតុគីមីពុលប្រ ហែល ៨០ លានលីត្រ ក្នុងនោះ ៦១ ភាគរយដែលជាសារធាតុគីមីពណ៌លឿងទុំ ដែលផ្ទុកនូវ Dioxin ៣៦៦ គីឡូក្រាម ជាជាតិពុលខ្លាំងបំផុតនៃជាតិពុលទាំងអស់ដែលមនុស្សជាតិបានស្គាល់។ ជាតិគីមីពុលពណ៌លឿងទុំនេះ អាចឆ្លងតាមច្រើនជំនាន់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន។ យ៉ាងណាមិញ ជាតិពុលពណ៌លឿងទុំបានបណ្តាលឱ្យជនជាតិវៀតណាមចំនួន ៤,៨ លាននាក់ត្រូវឆ្លងនិងមនុស្សជាង ៣ លាននាក់គឺជាជនរងគ្រោះ ក្រុមគ្រួសារជាច្រើនកំពុងប្រឈមនឹងការផុតពូជ កុមារជាច្រើនធ្លាក់ក្នុងភាពពិការតាំងពីកំណើត។ ស្ត្រីជាច្រើនពុំមានសុភមង្គលក្នុងនាមជាភរិយាឬម្តាយឡើយ។ ហើយមនុស្សជាច្រើនរងការឈឺចាប់ដោយសារជំងឺទាក់ទងនឹងជាតិគីមីពុលពណ៌លឿងទុំ/ dioxin នេះឯង។
ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថាគ្មានការឈឺចាប់ណាធំជាងការឈឺចាប់ ដោយជាតិគីមីពុលពណ៌លឿងទុំនេះឡើយ។ នេះមិនត្រឹមតែជាការឈឺចាប់របស់វៀតណាមប៉ុណ្ណោះទេថែមទាំងជាការឈឺចាប់របសមនុស្សជាតិទៀតផង។ ប៉ុន្មានឆ្នាំមកនេះ បក្សនិងរដ្ឋវៀតណាម បានចេញផ្សាយនូវគោលនយោបាយជាច្រើនដើម្បីកៀងគរស្ថាប័នគ្រប់ជាន់ថ្នាក់ សប្បុរ និងអង្គការសង្គមនានា ចូលរួមដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយជាតិគីមី ពុលពណ៌លឿងទុំ។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានអំពាវនាវអោយអង្គការនិងបុគ្គលធ្វើការរួមគ្នា ដោយផ្តោតការយកចិត្តទុក ដាក់បន្ថែមទៀតលើការជំនះនូវផលវិបាកដោយសារធាតុគីមីពុលក្រោយសង្គ្រាម ដើម្បីជួយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំអោយអាចយកឈ្នះលើរាល់ការលំបាកមិនថាការលំបាកទាំងផ្នែកសម្ភារៈនិងខាងស្មារតី។ លោកឧបនាយករដ្ឋមន្ត្រីអញ្ជើញមានប្រ សាសន៍ថា៖ “ខ្ញុំស្នើដល់ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តសិក្សាស្រាវជ្រាវ ពិនិត្យឡើងវិញនូវសំណុំឯកសារ កំណត់ពីជំងឺរបស់អ្នករងជាតិពុលពណ៌លឿងទុំដើម្បីអោយ ជនរងគ្រោះអាចមានលក្ខណៈគ្រប់គ្រាន់ ឆាប់ទទួលបានរបបរបស់រដ្ឋ។ ខ្ញុំស្នើសមា គមជនរងគ្រោះដោយជាតិគីមី បន្តអនុវត្តដំណោះស្រាយជាច្រើន ដោយចលនាប្រភពកម្លាំងពីអង្គការ សហគ្រាសនិងសប្បុរសធម៌ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះ។ មម្យ៉ាងវិញទៀត លើកទឹកចិត្តនិងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ / Dioxin ដើម្បីកុំអោយមាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងកក្រោយនៅឡើយ”៕