កម្មវិធីសិល្បៈ “ភាសាវៀតណាមជាទីស្រឡាញ់” ឆ្នាំ ២០២៤

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងឱកាសទិវាលើកតម្កើងភាសា វៀតណាមក្នុងសហគមន៍ជនវៀតណាម នៅបរទេស ក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានសម្របសម្រួលជាមួយទូរទស្សន៍វៀតណាម និងស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធី “ភាសាវៀតណាមជាទីស្រឡាញ់”។

កម្មវិធីសិល្បៈ “ភាសាវៀតណាមជាទីស្រឡាញ់” ឆ្នាំ ២០២៤ - ảnh 1ការសម្តែងសិល្បៈក្នុងកម្មវិធី (រូបថត៖: qdnd.vn)

ថ្លែងមតិក្នុងពិធីបើកកម្មវិធី អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានសង្កត់ធ្ងន់ថា ទិវាលើកតម្កើងភាសាវៀតណាមពិតជាបានក្លាយទៅជាសកម្មភាពរបស់សហគមន៍ ដោយសហគមន៍ និងដើម្បីសហគមន៍។ អនុរដ្ឋមន្ត្រីលោក Do Hung Viet សង្ឃឹមថា ជនវៀតណាមនៅក្រៅប្រទេសតែងតែយកចិត្តទុកដាក់បង្រៀន និងរៀនភាសាវៀតណាមសម្រាប់កូនចៅ-ក្មួយជំនាន់ក្រោយរបស់សហគមន៍ ក៏ដូចជាការអភិរក្ស និងលើកតម្កើងតម្លៃប្រពៃណីដ៏ល្អរបស់ប្រជាជាតិទៅកាន់សហគមន៍ និងមិត្តអន្តរជាតិ។

ក្នុងកម្មវិធី អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការវៀតណាមនៅបរទេស លោក Nguyen Manh Dong បានប្រគល់មេដាយជូនដល់បេក្ខជនឆ្នើមដែលបានទទួលងារជាឯកអគ្គរដ្ឋទូតវៀតណាមនៅក្រៅប្រទេសក្នុងការប្រកួត “ស្វែងរកឯកអគ្គរដ្ឋទូត” វាគ្មិនវៀតណាមនៅបរទេសឆ្នាំ ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ