កម្មវិធីសិល្បៈ ផ្កាយឯករាជ្យ” លើកតម្កើងឆន្ទៈដ៏មោះមុតរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - អបអរសាទរខួបលើកទី ៧៨ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៣) និងទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៣) នាយប់ថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈនយោបាយ “ផ្កាយឯករាជ្យ”។ 
កម្មវិធីសិល្បៈ ផ្កាយឯករាជ្យ” លើកតម្កើងឆន្ទៈដ៏មោះមុតរបស់ប្រទេសជាតិ - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងគណៈប្រតិភូចូលរួមកម្មវិធី (រូបថត៖ Thanh Dat/កាសែតប្រជាជន)

លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹម មូលដ្ឋាន  យុទ្ធជនបដិវត្តន៍ជើងចាស់បានចូលរួមកម្មវិធីនេះ។

“ផ្កាយឯករាជ្យ” បានក្លាយជាកម្មវិធីប្រចាំឆ្នាំដែលមានខ្លឹមសារសិល្បៈពិសេស ដោយពណ៌នាអំពីតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ថ្លៃថ្នូនៃសេចក្តីស្នេហាជាតិ និងឆន្ទៈដ៏អង់អាចរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់។ “ផ្កាយឯករាជ្យ” ឆ្នាំ ២០២៣ មានលក្ខណៈច្នៃប្រឌិតថ្មីជាច្រើន ចុះសម្រុងគ្នាដោយរួមបញ្ចូលនូវកត្តាគុណភាពសិល្បៈ និងអត្ថន័យនយោបាយ ឆ្លុះបញ្ចាំងពីដំណើរការ ៧៨ ឆ្នាំនៃឯករាជ្យ ភាពម្ចាស់ការ  និងភាពខ្ជាប់ខ្ជួនក្នុងការដើរតាមមាគ៌ាសង្គមនិយមរបស់ប្រទេសតាំងពីបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ កម្មវិធីរួម បង្ហាញពីគោលដៅ ទិសដៅ និងបំណងប្រាថ្នារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈកម្មាធិការមជ្ឈិមបក្សក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីនាំប្រទេសជាតិទទួលបានសមិទ្ធិផលថ្មីៗ ក្នុងដំណើរការសមាហរណកម្មអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ