កម្មវិធីសិល្បៈ “Am vong song Huong” ដ៏វិសេសវិសាលទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ

Chia sẻ
(VOVWORLD) -ត្រូវបានរៀបចំជាឆាកល្ខោនរម្លិចលើទន្លេ Huong ដោយទ្រង់ទ្រាយធំបំផុតតាំងពីមុន មក “Am vong song Huong” ជាកម្មវិធីសិល្បៈដើមដំបូង ដោយវិទ្យុសម្លេងវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien-Hue និងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមរៀបចំឡើងលើទន្លេ Huong។ 

កម្មវិធីនេះបានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាសម្រាប់ទស្សនិកជនគ្រប់រូបពេលបានមកទស្សនាFestival Hue លើកនេះផងដែរ។

កម្មវិធីសិល្បៈ “Am vong song Huong” ដ៏វិសេសវិសាលទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ - ảnh 1ទិដ្ឋភាពនៃឆាកល្ខោនរម្លិចលើទន្លេ Huong 

        “Am vong song Huong” ជារឿងមួយដំណាលអំពីវាលវដ្តសង្ខា របស់ប្រជាជន  Hue តាំងពីរគេស្រឡាញ់គ្នា រៀបមង្គលការនឹងគ្នាប្រ សូតកូនរហូតដល់កូនចៅធំដឹងក្តី បន្តមរតករបស់ជីដូនជីតាប្រកបមុខរបរលើទន្លេ ដល់អាវសាន្តហើយបានបង្កើតវាលវដ្ត សង្ខាផ្សេងនិងតំណរផ្សេងដែរ។ មានភាពសាមញ្ញប៉ុន្តែគួរឲ្យចាប់អារម្មណ៍ រឿងល្ខោន នេះបានឈានចូលអារម្មណ៍របស់ប្រជាជន Hue ដែលបង្កប់ក្នុងនោះភាពអាឡោះ អាល័យ។ លោក Phan Tien Dung នាយកមន្ទីវប្បធម៌កីឡានិងទេសចរណ៍ Thua Thien Hue បានឲ្យដឹងថា ៖

        “Am vong song Huong” ជាកម្មវិធីសិល្បៈដ៏វិសេសវិសាល។ ព្រោះ ថាមុននេះ  Festival Hue តែងតែក្រេបយកនូវកត្តាវប្បធម៌បរមរាជវាំង ប៉ុន្តែក្នុង Festival Hue លើកនេះ កម្មវិធីសិល្បៈដូចជា “Am vong song Huong” និងផ្សារស្រុកស្រែសុទ្ធតែ បានរៀបចំឡើងដោយទ្រង់ទ្រាយធំ ដើម្បីសម្តែងកត្តាវប្បធម៌ដ៏វិសេសវិសាលរបស់ ទីក្រុង Hue ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះ ekip អនុវត្តកម្មវិធីនេះព្រោះ ទាំងអស់នេះ ជាតម្លៃដើម្បីបង្កើតឡើងកត្តាវប្បធម៌ក៏ដូចជាកម្រាស់ប្រវត្តិសាស្ត្ររបស់ទីក្រុង Hue ផងដែរ”៕

 

ប្រតិកម្មទៅវិញ