|
កម្មវិធីលើកតម្កើងសិរីរុងរឿងកីឡាវៀតណាម |
(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទិ៧១ទិវាកីឡាវៀតណាម (ថ្ងៃទី២៧មិនាឆ្នាំ
១៩៤៦-ថ្ងៃទី២៧មិនាឆ្នាំ២០១៧)នាយប់ថ្ងៃទី២៧មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្ត
ទៅកម្មវិធី៖ “លើកតម្កើងសិរីរុងរឿងកីឡាវៀតណាម ”។ គណៈចាត់តាំងបានប្រគល់
ជូនរង្វាន់សំរាប់កីឡាករឆ្នើមចំនួន១០រូប និងគ្រូបង្វឹកឆ្នើមចំនួន៥រូប ទូទាំងប្រទេសឆ្នាំ២០១៦ កីឡាករពិការចំនួន៥រូបនិងគ្រូបង្វឹកកីឡាករពិការចំនួន៣រូប ដែលមាន
ស្នាដៃឆ្នើម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត
ណាម លោក Le Khanh Hai បានសង្កត់ធ្ងន់ថា៖
“ កម្មវិធី” លើកតម្កើងសិរីរុងរឿងកីឡាវៀតណាម” ជាព្រឹត្តិការណ៍ដ៏សែនសំខាន់
មិនគ្រាន់តែលើកតម្កើង ជូនរង្វាន់ចំពោះកីឡាករ គ្រូបង្វឹកឆ្នើម កីឡាករពិការនិង
គ្រូបង្វឹកពិការដែលមានស្នាដៃឆ្នើមប៉ុណ្ណោះទេថែមទាំងរួមចំណែកជំរុញចលនាប្រឡង
ប្រណាំងស្នេហារជាតិនៅគ្រប់ស្ថាប័ន អង្គការខំប្រឹងប្រែងសម្រេចភារកិច្ចនានាដែល
បានដាក់ចេញក្នុងឆ្នាំ២០១៧ទៀតផង។ ខ្ញុំមានគោលបំណងថា៖បណ្ដាកីឡាករ គ្រូ
បង្រឹកបន្តខំប្រឹងប្រែងថែមទៀត ដណ្ដើមបានស្នាដៃអស្ចារ្យនៅមហោស្រព Olympic
ASIAD ASEA Games ជាបន្តផងដែរ។”