កម្មវិធីផ្លាស់ប្តូរសិល្បៈ “កោះសមុទ្រនៃស្រុកកំណើត“

Chia sẻ
(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិាប្រពៃណីផ្នែកតុលាការប្រជាជន (ថ្ងៃទី 13 ខែកញ្ញាឆ្នាំ 1945  - ថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2017) នៅទីក្រុងហាណូយតុលាការប្រជាជនកំពូលបានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក
កម្មវិធីផ្លាស់ប្តូរសិល្បៈ “កោះសមុទ្រនៃស្រុកកំណើត“ - ảnh 1

កម្មវិធីផ្លាស់ប្តូរសិល្បៈ "កោះសមុទ្រនៃស្រុកកំណើត"

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិាប្រពៃណីផ្នែកតុលាការប្រជាជន (ថ្ងៃទី 13 ខែកញ្ញាឆ្នាំ 1945  - ថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2017) នៅទីក្រុងហាណូយតុលាការប្រជាជនកំពូលបានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈ ដោយប្រធានបទ៖ "កោះសមុទ្រនៃស្រុកកំណើត" ។ កម្មវិធីនេះ ជាថ្មីម្តងទៀតបានបង្កើតឡើងនូវក្តីស្រឡាញ់ចំពោះកោះសមុទ្រជាស្ពានតភ្ជាប់មនោសញ្ជេតនារវាងប្រជាជននៅ លើដីគោកជាមួយប្រជាជននៅតំបន់កោះសមុទ្រ រួមចំណែកអប់រំប្រពៃណីស្នេហារជាតិ លើកកំពស់មោទនភាពជាតិ និងចំណងសាមគ្គីភាពជាតិ។  ថ្លែងនៅឯកម្មវិធីនេះ អនុប្រធានតុលាការប្រជាជនកំពូល លោក Le Hong Quang បានមានប្រសាសន៍ថា៖

“ អស់រយៈពេលជាច្រើនឆ្នាំមកថ្នាក់ដឹកនាំតុលាការគ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេស បានរៀបចំសកម្ម ភាពជាច្រើនឆ្ពោះទៅកោះសមុទ្រ ដោយសកម្មភាពជាក់ស្ដែងនានា ដូចជា៖ ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក កសាងផ្ទះមេត្តាធម៌ …លៗ។កម្មវិធីទាំងនេះបានរួមចំណែករឹតបន្តឹងមនោសញ្ជេតនារវាងកងទ័ពនិងប្រជាជន លើកទឹកចិត្តយុទ្ធជនដែលកំពុងការពារតំបន់កោះសមុទ្រដ៏ ពិសិដ្ឋរបស់មាតុប្រទេស។”

នៅទីនេះ គណៈចាត់តាំងបានប្រគល់សៀវភៅសន្សំសំចៃចំនួន៤០សំរាប់គ្រួសារយុទ្ធជនកងទ័ពជើងទឹកមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ