កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាម |
ក្នុងជំនួបសន្ទនាជាមួយលោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UN Environment) នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា៖រដ្ឋាភិបាលវៀតណាមជានិច្ចកាលប្តេជ្ញាចិត្តការពារបរិស្ថាន ដោយមានទស្សនះថា៖មិនប្តូរបរិស្ថានយកសេដ្ឋកិច្ចបានឡើយ។ លោក Trinh Dinh Dung មានគោលបំណងថា៖ កម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាម ក្នុងវិស័យបរិស្ថាន ជួយឧបត្ថម្ភអនុវត្តកម្មវិធីធ្វើសកម្មភាពជាតិស្ដីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ទឹកសមុទ្រឡើង ចាត់តាំងអ្នកជំនាញការទៅផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងការងារការពារបរិស្ថាន និងបញ្ហាទាក់ទិននានា។
រីឯ លោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិ បានអោយដឹងថា៖គោលដៅនៃដំណើរបំពេញទស្សកិច្ចលើកនេះនៅវៀតណាមគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន៕