ឧបនាយករដ្ឋមន្រ្តី ប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV) |
នាយប់ថ្ងៃទី១០ មករា នៅទីក្រុងហូជីមិញ គណៈកម្មាធិការជាតិដឹកនាំ ការជំនះពុះពារលើផលវិបាកដោយ សារគ្រាប់បែកមីននិងសារធាតុគីមី ក្រោយពីសង្គ្រាមនៅវៀតណាម មូលនិធិសន្តិភាព វៀតណាម សមាគម ន៍ ជួយឧបត្ថម្ភការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនវៀតណាម សមាគមន៍ជនរងគ្រោះដោយសារ ធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម និងអង្គភាពផ្សេងមួយចំនួន បានរៀបចំកម្មវិធីជួបប្រាស្រ័យ សិល្បៈក្រោមមូលបទ “និទាឃរដូវគឺជាក្ដីសង្ឃឹម” ឆ្នាំ២០២១។ នេះជាលើកទី២ហើយដែល កម្មវិធីត្រូវបានរៀបចំឡើង ក្នុងបំណងចង់ នាំមកនុវក្ដីសប្បាយរីករាយ ជូនជនរងគ្រោះដោយសារ ធាតុគីមីពុលពណ៌ លឿងទុំ/dioxin ជនរងគ្រោះដោយសារគ្រាប់បែកមីន ព្រមទាំងលើកតម្កើង យុទ្ធជនក្នុងសម័យសង្គ្រាមផងដែរ។ ថ្លែងនៅកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តី ប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
“ក្រោយពីការឯកភាពទឹកដីប្រទេសជាតិមក បក្សនិងរដ្ឋតែងតែ យកចិត្តទុកដាក់ពិសេសដល់ការជំនះពុះពារលើផលវិបាកដោយសារគ្រាប់ បែកមីននិងធាតុគីមីពុលដែលនៅតែតម្កល់ទុកពីសង្គ្រាម។ ដោយចាត់ទុក នេះជាភារកិច្ចបន្ទាន់ ជាប្រចាំ យូរអង្វែង ការងារជំនះពុះ ពារផលវិបាកត្រូវ បានបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់។ ទោះបីជាសេដ្ឋកិច្ចនៅតែជួបការលំបាកជា ច្រើនក៏ដោយ ប៉ុន្តែ ជារៀងរាល់ឆ្នាំ រដ្ឋបានចំណាយថវិការាប់លានលានដុង សម្រាប់ការងារនេះ ព្រមទាំងអំពាវ នាវយ៉ាងសកម្មឲ្យមានការរួមដៃរបស់ សហគមន៍ទាំងក្នុងនិងក្រៅប្រទេសផងដែរ”។
ក្នុងឱកាសនេះដែរ មូលនិធិសន្តិភាពវៀតណាមបានប្រគល់អំណោយ ជូនចំពោះជនរងគ្រោះដោយសារជាតិគីមីពុលនិងគ្រាប់បែកមីនចំនួន៥០ នាក់ ក្នុងតម្លៃសរុប ៣៥០ លានដុង៕