កម្មវិធីជួបប្រាស្រ័យវប្បធម៌ម្ហូបអាហារ អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី

Chia sẻ

(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (១៩៧៣-២០២៣) នាយប់ថ្ងៃទី ១៨ ឧសភា នៅទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញបានប្រារព្ធពិធី “រស់ជាតិអូស្ត្រាលី” ដោយណែនាំអំពីម្ហូបអាហារ តន្ត្រី និងវប្បធម៌ប្រពៃណីរបស់អូស្ត្រាលី។

មហោស្រព រស់ជាតិអូស្ត្រាលី មិនត្រឹមតែដើម្បីលើកតម្កើងទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការរបស់វៀតណាម និងអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌របស់ភាគីទាំងពីរ តាមនោះ កសាងទំនាក់ទំនងភាពជាដៃគូយូរអង្វែងកាន់តែជិតស្និទ្ធ ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ហើយនាំប្រជាជននៃប្រទេសទាំងពីរ ជិតស្និទ្ធជាមួយគ្នាតាមរយៈភាសានៃម្ហូបអាហារ តន្ត្រី រួមគ្នាបំផុសគំនិត ភាពរីករាយ និងនាំមនុស្សឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។

សូមគូសបញ្ជាក់ថា ពិធីជួបប្រាស្រ័យ រស់ជាតិអូស្ត្រាលី ណែនាំអំពីភេសជ្ជៈ និងម្ហូបអូស្ត្រាប្រចាំ រួមជាមួយនឹងកម្មវិធីតន្ត្រីពិសេស ដែលសម្តែងដោយសិល្បករអូស្ត្រាលីដ៏ល្បីឈ្មោះផងដែរ៕

ប្រតិកម្មទៅវិញ