កម្មវិធីជួបប្រាស្រ័យមិត្តភាពអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន

Chia sẻ
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន នាយប់ថ្ងៃទី២៧ មេសា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្ត ភាពទីក្រុងហាណូយ បានសហការជាមួយស្ថានទូតនៃប្រទេសចំនួន៥ រៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពអំណរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងឥណ្ឌា។ 
កម្មវិធីជួបប្រាស្រ័យមិត្តភាពអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន - ảnh 1ឈូតសម្ដែងសិល្បៈក្នុងកម្មវិធីជួបប្រាស្រ័យ (រូបថត៖ KL)

តាងនាមថ្នាក់ដឹកនាំនិងប្រជាជនរដ្ឋធានីហាណូយ លោកស្រី Nguyen Lan Huong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ បានថ្លែងសេចក្ដីជូនពរឆ្នាំថ្មីប្រពៃណីដ៏ល្អប្រសើរបំផុតជូនចំពោះមិត្តភក្តិអន្តរជាតិ។

        តាងនាមតំណាងនៃបណ្ដាប្រទេសទាំង៥ខាងលើ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួន ហុង បានសម្ដែងជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពនាអនាគតរវាងប្រជាជននៃប្រទេសនានាក្នុងតំបន់ នឹងបន្តបានពង្រឹងនិងពូនជ្រុំ៕

ប្រតិកម្មទៅវិញ