|
កម្មវិធីកាត់បន្ថយភាពក្រីក្រចាំបាច់ត្រូវប្រមូលផ្ដុំទៅលើតំបន់លំបាក ខ្វះប្រភពកម្លាំងនានា |
(VOVworld) - តាមការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu
Van Ninh កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រដោយនិរន្តភាពក្នុងដំណាក់កាល
ឆ្នាំ២០១៦-២០២០ ចាំបាច់ត្រូវប្រមូលផ្ដុំច្រើនថែមទៀតទៅលលើតំបន់មានអត្រា
ក្រីក្រ ខ្ពស់ តំបន់លំបាកពិសេសនិងតំបន់មានជនរួមជាតិជាជនជាតិភាគតិចជា
ច្រើន។ លោក Vu Van Ninh បានស្នើរឲ្យក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច
សហ ការជាមួយក្រសួងផែនការនិងវិនិយោគនិងក្រសួងហិរញ្ញវត្ថុ កសាងថែមទៀត វិធិសាស្ត្រស្ដីពីប្រភពទុនសរុបសំរាប់កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រ
ដោយនិរន្តភាពក្នុងដំណាក់កាលឆ្នាំ២០១៦-២០២០។លោកបានសំណូមពរថា
ចាំបាច់ត្រូវ ប្រមូលផ្ដុំវិនិយោគសំរាប់តំបន់លំបាកខ្វះប្រភពកម្លាំងនានា ចំណែក
បណ្ដាតំបន់ ដែលមានលក្ខខ័ណ្ឌប្រកបគឺខិតខំប្រឹងប្រែងដោយខ្លួនឯងឬទទួល
ជំនួយឧបត្ថម្ភមួយផ្នែកពីមជ្ឈឹម៕