កម្មវិធី “ហូជីមិញ - ដំណើរឆ្ពោះទៅរកសេចក្តីប្រាថ្នា ២០២២”

Chia sẻ
(VOVWORLD) - នៅក្នុងកម្មវិធី គណៈប្រតិភូក៏មានឱកាសជួបប្រាស្រ័យជាមួយឧទាហរណ៍ដ៏ទំនើប និងចែករំ លែករឿងរ៉ាវអំពីសកម្មភាពដ៏មានអត្ថន័យផងដែរ។
កម្មវិធី “ហូជីមិញ - ដំណើរឆ្ពោះទៅរកសេចក្តីប្រាថ្នា ២០២២” - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញថ្លែងមតិក្នុងកម្មវិធី (រូបថត៖ កាសែតប្រជាជន)

នាយប់ថ្ងៃទី 30 ខែតុលា នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិម និងទូរទស្សន៍វៀតណាមបានសហការរៀបចំកម្មវិធី “ហូជីមិញ - ដំណើរឆ្ពោះទៅសេចក្តីប្រាថ្នាឆ្នាំ ២០២២” - លើកតម្កើងគំរូឆ្នើមទូទាំងប្រទេស ក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ។ អញ្ជើញថ្លែងមតិក្នុងកម្មវិធី ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានឲ្យដឹងថា៖ “បន្តកសាងគំរូល្អ វិធីសាសស្ត្រមានប្រសិទ្ធភាពក្នុងការងារ; ជំរុញការលើកសរសើរ ផ្សព្វផ្សាយនូវគំរូល្អៗ ក្នុងការសិក្សានិងធ្វើតាមសតិអារម្មណ៍ សិលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសង្គមទាំងមូល។ ទន្ទឹមជាមួយគ្នានោះ ធ្វើការផ្លាស់ប្តូរនូវខ្លឹមសារ វិធីសាស្ត្រ និងទម្រង់សិក្សា ផ្សព្វផ្សាយអំពីសតិអារម្មណ៍ សីលធម៌ រចនាបទរបស់លោកប្រធានហូជីមិញ ធ្វើយ៉ាងម៉េចដើម្បីមតករដែលលោកប្រធានបន្សល់ទុកនៅតែទទួលបានការកត់សម្គាល់ និងពង្រីកកាន់តែខ្លាំងក្លា; បំផុសសេចក្តីស្នេហារជាតិ ឆន្ទៈនៃកម្លាំងរបស់វប្បធម៌ មនុស្ស វៀតណាម ស្មារតីប្តេជ្ញាចិត្តនិងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ”។

នៅក្នុងកម្មវិធី គណៈប្រតិភូក៏មានឱកាសជួបប្រាស្រ័យជាមួយឧទាហរណ៍ដ៏ទំនើប និងចែករំលែករឿងរ៉ាវអំពីសកម្មភាពដ៏មានអត្ថន័យផងដែរ៕

ប្រតិកម្មទៅវិញ