សមាជិកលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong និងឧបនាយករដ្ឋមន្ត្រី Vu Duc Dam តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋបានជូនកម្រងផ្កាថ្លែងអំណរគុណចំពោះតំណាងកម្មាភិបាលសហជីព វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបថត៖ Tuan Duc/TTXVN) |
កម្មវិធីនេះ គឺជាការរួមបញ្ចូលគ្នារវាងអត្ថបទយកការណ៍ ឈុតខ្លីៗ ការផ្លាស់ប្តូរក្នុងស្ទូឌីយ៉ូជាមួយនឹងតួអង្គនិងការសម្តែងសិល្បៈ ដែលទស្សនិកជនធ្លាប់ស្គាល់ ហើយការសម្តែងថ្មីៗ ត្រូវបានរៀបចំឡើងពីស្នាដៃដែលទទួលបានរង្វាន់ក្នុងការប្រកួតដូចដែលបានលើកឡើងខាងលើ។ នៅក្នុងកម្មវិធី តំណាងថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈចាត់តាំងបានប្រគល់រង្វាន់ដល់អ្នកនិពន្ធដែលមានស្នាដៃល្អ; លើកតម្កើងដល់កម្មាភិបាលសហជីពពូកែ និងបុគ្គលិកពេទ្យ វេជ្ជបណ្ឌិត ដែលមានការរួមចំណែកដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នារយៈពេលកន្លងមក។
លទ្ធផល៖ មានរង្វាន់លេខ ២ ចំនួន ៣ រង្វាន់ (គ្មានរង្វាន់លេខមួយ), រង្វាន់លេខ ៣ ចំនួន ៦ រង្វាន់, រង្វាន់លើកទឹកចិត្តចំនួន ១២ និងរង្វាន់ពិសេសចំនួន ៥ បានប្រគល់ជូនអ្នកនិពន្ធ៕