កម្មវិធី "ភ្លឺស្វាងកម្លាំងពលំវៀតណាម" ឆ្នាំ២០២១

Chia sẻ

(VOVWORLD) - កម្មវិធីឆ្នាំនេះ បានលើកសរសើរយុវជនពិការជាគំរូចំនួន ៥០នាក់ មកពីខេត្ត/ក្រុងចំនួន៣៤ ដែលក្នុងនោះមានយុវជនពិការចំនួន ៦នាក់ ជាជនជាតិភាគតិចដូចជា៖ Tay Muong Mong និង Ede ។ 

កម្មវិធី "ភ្លឺស្វាងកម្លាំងពលំវៀតណាម" ឆ្នាំ២០២១  - ảnh 1គណៈចាត់តាំងប្រគល់រង្វាន់ជូនយុវជនពិការជាគំរូ។ (រូបថត៖ hanoimoi)

នាយប់ថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាម រៀបចំកម្មវិធី "ភ្លឺស្វាងកម្លាំងពលំវៀតណាម" ឆ្នាំ២០២១។ កម្មវិធីឆ្នាំនេះ បានលើកសរសើរយុវជនពិការជាគំរូចំនួន ៥០នាក់ មកពីខេត្ត/ក្រុងចំនួន៣៤ ដែលក្នុងនោះមានយុវជនពិការចំនួន ៦នាក់ ជាជនជាតិភាគតិចដូចជា៖ Tay Muong Mong និង Ede ។ អញ្ជើញថ្លែងមតិក្នុងកម្មវិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកពិការវៀតណាម លោក Nguyen Van Hoi បានសង្កត់ធ្ងន់ថាត្រូវមានកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសកម្មភាពជាច្រើនថែមទៀត ពីគ្រប់ថ្នាក់ ផ្នែក អង្គការ និងបុគ្គលនានា ដើម្បីរួមដំណើរជាមួយជនពិការ និងយុវជនពិការ។ រាល់បុគ្គលនិងអង្គការទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពនៃការជួយគាំទ្រជនពិការផងដែរ៖

"យើងជឿជាក់ថា ដោយមានការស្រុះចិត្តគំនិតគ្នា ការរួមគ្នាទទួលខុសត្រូវ និងមនោសញ្ចេតនានោះ យើងនឹងដោះស្រាយការលំបាក និងកាត់បន្ថយឧបសគ្គជាជំហានៗ នាំមកនូវជីវភាពកាន់តែប្រសើរឡើងដល់ជនពិការនិងយុវជនពិការ ដូចជាក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់យើងទាំងអស់គ្នា"៕

ប្រតិកម្មទៅវិញ