កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០៖ ជួយឧបត្ថម្ភ ដល់ជនក្រីក្រនៅតំបន់ព្រំដែននិងតំបន់ដែលទទួលរងគ្រោះធម្មជាតិ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២២ កញ្ញា ថ្លែងនៅកិច្ចប្រជុំត្រៀមឲ្យកម្មវិធី ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានមានប្រសាសន៍ ថា កម្មវិធីនេះត្រូវការរីកសាយភាយទៅកាន់ប្រជាជន សហគ្រាស ធុរជន ស្ថាប័ន អង្គភាព អង្គការ បុគ្គល សប្បុរសជន និងអាណិកជនវៀតណាមនៅ ឯបរទេសទាំងអស់ ដើម្បីកៀងគរការជួយឧបត្ថម្ភគាំទ្រចំពោះជនក្រីក្រ។ 
កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០៖ ជួយឧបត្ថម្ភ ដល់ជនក្រីក្រនៅតំបន់ព្រំដែននិងតំបន់ដែលទទួលរងគ្រោះធម្មជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំត្រៀមឲ្យកម្មវិធី  “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០។ (រូបថត៖ VOV)

កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០ នឹងត្រូវ បានរៀបចំឡើងនាយប់ថ្ងៃទី២២ តុលាខាងមុខនេះ។ នារសៀលថ្ងៃទី២២ កញ្ញា ថ្លែងនៅកិច្ចប្រជុំត្រៀមឲ្យកម្មវិធី ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានមានប្រសាសន៍ ថា កម្មវិធីនេះត្រូវការរីកសាយភាយទៅកាន់ប្រជាជន សហគ្រាស ធុរជន ស្ថាប័ន អង្គភាព អង្គការ បុគ្គល សប្បុរសជន និងអាណិកជនវៀតណាមនៅ ឯបរទេសទាំងអស់ ដើម្បីកៀងគរការជួយឧបត្ថម្ភគាំទ្រចំពោះជនក្រីក្រ។ ពីនោះ ចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មនូវចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - មិនបំភ្លេចចោលនរណាម្នាក់ ឡើយ” ដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាល។ ប្រភពធនធានដែលបានរៃអង្គាសពីកម្មវិធីនេះ នឹងផ្ដោតទៅ លើការជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ សហគមន៍ក្រីក្រនៅតំបន់ព្រំដែន និង បណ្ដាខេត្តដែលរងការខូចខាតដោយសារគ្រោះធម្មជាតិក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ព្រមទាំងលើកទឹកចិត្ត និងកោតសរសើរបណ្ដាគ្រួសារក្រីក្រ សហគមន៍ក្រីក្រដែលបានឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ