ប្រតិភូចូលរួមកម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម” ឆ្នាំ២០២២ ទទួលប័ណ្ណសរសើរ និងអំណោយពីគណៈរៀបចំ។ (រូបថត៖ nhandan.vn) |
កម្មវិធីឆ្នាំនេះ បានលើកតម្កើងប្រតិភូចំនួន ៥០នាក់ ដែលជាយុវជនពិការឆ្នើមៗ មានកម្លាំងចិត្តដ៏មោះមុត ដែលជម្នះពុះពារលើការលំបាក និងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍរបស់សហគមន៍។ ប្រតិភូនីមួយៗគឺជារឿងរ៉ាវដ៏ស្រស់ស្អាត ដែលជាគំរូឆ្នើមនៃថាមវ័ន្តរស់នៅ និងបំណងប្រាថ្នាចង់លះបង់ នាំមកនូវប្រការល្អដែលមិនត្រឹមតែសម្រាប់ខ្លួនឯង ឬគ្រួសារប៉ុណ្ណោះទេ ថែមទាំងជូនដល់សហគមន៍ និងសង្គមទាំងមូលទៀតផង។ ចាប់ពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន សមាគមគ្រប់ជាន់ថ្នាក់បានរៀបចំការលើកតម្កើងគំរូយុវជនពិការឆ្នើមចំនួនជាង ២.០០០ នាក់ នៅទូទាំងប្រទេស។ គំរូ “បំភ្លឺកម្លាំងចិត្តវៀតណាម” គឺជាការបំផុសគំនិត និងកម្លាំងចលករ លើកទឹកចិត្តដល់យុវជនពិការដទៃទៀតឱ្យមានជំនឿ និងសុទិដ្ឋិនិយមក្នុងជីវិត កាន់តែរឹងមាំលើគោលមាគ៌ាឆ្ពោះទៅរកសមភាព និងភាពសុខដុមរមនា រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕