កម្មវិធី “បុណ្យតេតកក់ក្ដៅសម្រាប់កុមារក្រីក្រ” ឆ្នាំ២០២០

Chia sẻ
(VOVWORLD) - សំដៅជួយឧបត្ថម្ភកុមារមានស្ថានភាពរស់នៅលំបាកអោយតាមទិសដៅយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ សមាគមន៍ការពារសិទ្ធិកុមារវៀតណាម នឹងរួមដំណើរជាមួយធនាគារមួយចំនួនក្នុងការផ្ដល់ ហិរញ្ញប្បទានដល់ការសិក្សារៀនសូត្ររបស់កុមារ១០នាក់នៅខេត្ត Tuyen Quang រហូតដល់អាយុ ១៨ឆ្នាំ ដោយទឹកប្រាក់សរុបចំនួន២ពាន់លានដុង។

ដោយមានបំណងចង់អោយកុមារគ្រប់រូបសុទ្ធតែទទួលអំណរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅនិងគ្រប់គ្រាន់នោះ សមាគមន៍ ការពារសិទ្ធិកុមារវៀតណាមបានសហការជាមួយក្រុមហ៊ុន ភូមិវៀត រៀបចំ កម្មវិធី ““បុណ្យតេតកក់ក្ដៅសម្រាប់កុមារក្រីក្រ” ឆ្នាំ២០២០ សំដៅជួយ ឧបត្ថម្ភដល់កុមារមានស្ថានភាពរស់នៅលំបាកទូទាំងប្រទេស។ នៅក្នុង ជំនួបជូនព័ត៌មានស្ដីពីកម្មវិធីកាលពីព្រឹកថ្ងៃទី២៦ខែធ្នូ នៅរដ្ឋធានីហាណូយ គណៈចាត់តាំងកម្មវិធីបានអោយដឹងថា កម្មវិធីនឹងត្រូវបានដំណើរការនៅ ខេត្ត ក្រុងជាច្រើន ទូទាំងប្រទេស។

        សំដៅជួយឧបត្ថម្ភកុមារមានស្ថានភាពរស់នៅលំបាកអោយតាមទិសដៅយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ សមាគមន៍ការពារសិទ្ធិកុមារវៀតណាម នឹងរួមដំណើរជាមួយធនាគារមួយចំនួនក្នុងការផ្ដល់ហិរញ្ញប្បទានដល់ការសិក្សារៀនសូត្ររបស់កុមារ១០នាក់នៅខេត្ត Tuyen Quang រហូតដល់អាយុ ១៨ឆ្នាំ ដោយទឹកប្រាក់សរុបចំនួន២ពាន់លានដុង។  លោកស្រី Ninh Thi Hong អនុប្រធានសមាគមន៍ការពារសិទ្ធិកុមារវៀតណាមបានអោយដឹងថា៖

        “កម្មវិធី បុណ្យតេតកក់ក្ដៅសម្រាប់កុមារក្រីក្រ ទទួលបានការគាំទ្រ ជួយជ្រោមជ្រែងរបស់សហគ្រាសជាច្រើន។ ឆ្នាំនេះ យើងខ្ញុំបានតភ្ជាប់ជា មួយសមាគមន៍អាណិកជនវៀតណាមនៅន័រវេស ហើយនាថ្ងៃទី៤ខែមករា ខាងមុខនេះពួកគេនឹងវិលត្រឡប់មកប្រទេសវិញដើម្បីប្រគល់ទឹកប្រាក់ ឧបត្ថម្ភចំនួន១០០លានដុងសម្រាប់កុមារក្រីក្រខេត្ត Quang Ninh ជួយជួស ជុលផ្ទះសម្រាប់កុមារកំព្រារ២នាក់ដែលកំពុងរស់នៅជាមួយលោកយាយ ហើយប្រគល់អំណោយតេតជូនកុមារ៦០នាក់ទៀត។ កម្មវិធីនេះកាន់តែ រីកសាយភាយយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ