កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែធ្នូ កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី ១៧ ក្រោមប្រធានបទ “ហោះទៅអនាគត” ត្រូវបានមូលនិធិកុមារវៀតណាម សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំឡើងនៅទីក្រុងហាណូយ។ 
កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង - ảnh 1កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង។ (រូបថត៖ qdnd.vn)

កម្មវិធីនេះមានគោលបំណងលើកតម្កើង ហើយជាពិសេសសម្ដែងការដឹងគុណចំពោះអង្គការ និងបុគ្គលនានាដែលបានរួមដំណើរជាមួយមូលនិធិកុមារវៀតណាម រួមចំណែកថែទាំកុមារដែលមានស្ថានភាពរស់នៅលំបាក។ តាមរយៈព្រឹត្តិការណ៍នេះ មូលនិធិកុមារបន្តអំពាវនាវដល់សប្បុរសជននានា ជួយឧបត្ថម្ភដល់កុមារពិការ កុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាក នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធី មូលនិធិកុមារវៀតណាមទទួលបានទឹកប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង (ប្រហែល ៣,៩ លានដុល្លារអាមេរិក) ពីអង្គភាព និងបុគ្គលជាង ៥០ សម្រាប់កុមារក្នុងឆ្នាំ ២០២៤។

កម្មវិធី “និទាឃរដូវសម្រាប់កុមារ” គឺជាសកម្មភាពប្រចាំរបស់មូលនិធិកុមារវៀតណាម ក្នុងបំណងកៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីកុមារ។ ក្រោយរយៈពេល ១៦ ឆ្នាំត្រូវបានរៀបចំឡើង កម្មវិធីបានរៃអង្គាសទឹកប្រាក់បានជាង ១៣៧៥ ពាន់លានដុង (ជាង ៥៦ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកប្រហែល ៤ លាននាក់៕

ប្រតិកម្មទៅវិញ