កម្មវិធី “និទាឃរដូវយុទ្ធជនឆ្នាំ២០២០”

Chia sẻ
(VOVWORLD) - កម្មវិធីនេះបានរៃអង្គាសទឹកប្រាក់ចំនួន២៥០លានដុង ដើម្បីគាំទ្រ ទិញ អំណោយជូនកម្មាភិបាល យុទ្ធជន គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ នៅតំបន់ព្រំដែន កោះសមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០៕
នាព្រឹកថ្ងៃទី៥ខែមករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅកម្មវិធី “និទាឃរដូវយុទ្ធជនឆ្នាំ២០២០”។ នេះជាកម្មវិធីដែល បានបញ្ជាការដ្ឋានយោធភូមិភាគទី៧រៀបចំឡើងជាប្រចាំឆ្នាំ ដោយមាន អត្ថន័យខាងនយោបាយ សង្គម និងមនុស្សសាស្ត្រដ៏ស៊ីជំរៅ បង្ហាញនូវការ យកចិត្តទុកដាក់របស់បក្សភាគ បញ្ជាការដ្ឋានយោធភូមិភាគទី៧ចំពោះ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់កម្មាភិបាល យុទ្ធជននិង ប្រជាជនដែលមានស្ថានភាពរស់នៅលំបាកនៅតំបន់ព្រំដែន កោះសមុទ្រ។ កម្មវិធីនេះបានរៃអង្គាសទឹកប្រាក់ចំនួន២៥០លានដុង ដើម្បីគាំទ្រ ទិញ អំណោយជូនកម្មាភិបាល យុទ្ធជន គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ នៅតំបន់ព្រំដែន កោះសមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០៕

ប្រតិកម្មទៅវិញ