កម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” លើកតម្កើងគំរូឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

Chia sẻ
(VOVWORLD) - ក្នុងកម្មវិធីនោះ ទស្សនិកជនបានរីករាយជាមួយនឹងការសម្តែងសិល្បៈពិសេសជាច្រើននិងជាពិសេសរឿងរ៉ាវរំជួលចិត្តតាមរយៈបណ្តាបទយកការណ៍។ 
កម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” លើកតម្កើងគំរូឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

នាយប់ថ្ងៃទី ១៩ ខែធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែង មតិនៅកម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” ដែលជាកម្មវិធី សិល្បៈ  ដោយលើកតម្កើងគំរូឆ្នើមក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩  ដោយគណៈកម្មាធិការបក្សមជ្ឈឹម ក្រសួងការពារប្រទេសនិងទូរទស្សន៍វៀតណាមសហការរៀបចំឡើង។

កម្មវិធីនេះមានការផ្សាយបន្តផ្ទាល់ពីទីតាំងចំនួនពីរគឺទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ក្នុងកម្មវិធីនោះ ទស្សនិកជនបានរីករាយជាមួយនឹងការសម្តែងសិល្បៈពិសេសជាច្រើននិងជាពិសេសរឿងរ៉ាវរំជួលចិត្តតាមរយៈបណ្តាបទយកការណ៍។ ចំណុចពិសេសនៃកម្មវិធីគឺការជាការជួបប្រាស្រ័យជាមួយគំរូឆើមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងជួរកងទ័ពប្រជាជននៅតាមខេត្ត-ក្រុងទូទាំងប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ចំណងមេត្រីភាពរបស់កងទ័ពនិងប្រជាជនគឺជាកម្លាំងពលំសំខាន់ និងជាកត្តាចាំបាច់ដែលរួមចំណែកដល់ជ័យជំនះក្នុងការតស៊ូប្រយុទ្ធដើម្បីការពារឯករាជ្យ សេរីភាពនិងការបង្រួបបង្រួមប្រទេសជាតិ ជាពិសេស ជំនះអំឡុងពេលដ៏លំបាកក្នុងប្រវត្តិសាស្ត្រដូចជា៖ ជំងឺរាតត្បាតកូវីដ ១៩។ លោកប្រធានហូជីមិញ ដែលជាវីរៈបុរសជាតិ ជាអ្នកល្បីល្បាញខាងវប្បធម៌ពិភពលោក ធ្លាប់បានផ្តែផ្តាំថា៖ “បើគ្មានប្រជាជនក៏គ្មានកងទ័ពដែរ” “កងទ័ពនិងប្រជាជនប្រៀបដូចជាត្រីនិងទឹកអញ្ជឹង”។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កងទ័ពនឹងបន្តជួយឧបត្ថម្ភប្រជាជន អនុវត្តន៍ការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ៕

ប្រតិកម្មទៅវិញ