កម្មវិធី Taste of Australia ២០១៨ពោរពេញដោយសកម្មភាពវិសេសវិសាល

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី៥ខែមេសា ស្ថានកុងស៊ុលអូស្ត្រាលី បានរៀបចំកម្មវិធី Taste of Australia ២០១៨ សំដៅរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទួត អូស្ត្រាលី-វៀតណាម។


Taste of Australia បានឧទ្ទេសនាមនូវម្ហូបអាហារនិង ភេសជ្ជៈ របស់អូស្ត្រាលី ផ្សព្វផ្សាយសិល្បៈម្ហូបអាហារនិងវិស័យបណ្តុះបណ្តាល ចុងភៅថ្នាក់អន្តរជាតិរបស់អូស្ត្រាលីផងដែរ។

        នៅក្នុងពិធី លោក Mark Coulton សហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្ត្រាលីបានចែករំលែកថា ឆ្នាំ២០១៨នេះ អូស្ត្រាលីនិងវៀតណាម រំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ នាពេលកន្លងទៅ ប្រទេស ទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ហើយនេះជាព្រឹត្តិការណ៍មានអត្ថន័យពិសេស។

        រីឯខ្លួនវិញ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក Le Thanh Liem បានឲ្យដឹងថា ៖ នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងការទូតរវាងវៀត ណាមជាមួយអូស្ត្រាលីបន្តមានការអភិវឌ្ឍនិងទទួលបានលទ្ធផលវិជ្ជមានលើគ្រប់ វិស័យ។ កម្មវិធី Taste of Australia ជាសកម្មភាពគួរឲ្យចាប់អារម្មណ៍ ដែលនាំមក ជូនទស្សនិកជននូវចំណាប់អារម្មណ៍ថ្មីថ្មោងអំពីអត្តសញ្ញាណវប្បធម៌របស់អូស្ត្រាលី ផងដែរ៕


ប្រតិកម្មទៅវិញ