កម្មាភិបាលនារីភូមិប្រើចង្វាក់សំឡេង then ដើម្បីផ្សព្វផ្សាយអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

Chia sẻ

(VOVWORLD) - លោកស្រី Nguyen Thi Phuong ជាជនជាតិ Tay នៅស្រុក Cu Mgar ខេត្ត Dak Lak បានស្ម័គ្រចិត្តចូលរួមជាមួយក្រុមសហគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងតំបន់។  ពេលទំនេរលោកស្រីតែងតែចំណាយពេលស្វែងរក តាមរយៈអ៊ិនធឺរណែតនូវបទចម្រៀងពិរោះៗ ដែលមានខ្លឹមសារអំពីការប្រយុទ្ធប្រឆាំងជំងឺ កូវីដ -១៩ ដើម្បីប្រែក្លាយទៅជាចង្វាក់ចម្រៀង then បន្ទាប់មកសម្តែងនិងថតវីដេអូដើម្បីបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនិងយូធ្យូប ដែលមានអ្នកចូលមើលនិងចែករំលែកគ្នាមើលជាច្រើន។

កម្មាភិបាលនារីភូមិប្រើចង្វាក់សំឡេង then ដើម្បីផ្សព្វផ្សាយអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 1បន្ទាប់ពីបង្ហោះបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ វីដេអូរបស់លោកស្រី Nguyen Thi Phuong បានទាក់ទាញការទស្សនារាប់ពាន់ មតិនិងការចែករំលែករាប់រយផងដែរ  (រូបថត៖ VOV)

ទាំងនេះគឺជាទំនុកច្រៀងរបស់លោកស្រី Nguyen Thi Phuong ផ្ទាល់ យោងតាមលំនាំចង្វាក់បទចម្រៀង then របស់ជនជាតិ Tay – Nung ហើយលោកស្រីសម្តែងដោយផ្ទាល់ផងដែរ។ បទចម្រៀងនេះ មានលក្ខណៈបែបប្រពៃណី មានអត្ថន័យនិងខ្លឹមសារងាយយល់ ដោយផ្សព្វផ្សាយឲ្យប្រជាជនគោរពតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីនិងក្រសួងសុខាភិបាលស្តីពីការបង្ការ និង ទប់ស្តាត់ជំងឺរាតត្បាត ដោយបង្ហាញពីការហត់នឿយ ការលំបាករបស់ក្រុមគ្រូពេទ្យនិងកងកម្លាំងនគរបាល កងទ័ពនៅខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងជំងឺរាតត្បាត។ បន្ទាប់ពីបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនិងយូធូប បទចម្រៀងតាមលំនាំចង្វាក់ចម្រៀង then មានអ្នកចូលទស្សនារាប់ពាន់នាក់ មានមតិនិងការចែករំលែកគ្នាមើលរាប់រយផងដែរ។ លោក Nguyen Trung Hai ជនជាតិ Tay នៅទីក្រុង Quang Phu ស្រុក Cu Mgar បានមើលវីដេអូ ដែលបានបង្ហោះនៅលើហ្វេសប៊ុកដោយមានអារម្មណ៍ថា៖ “តាមរយៈការមើលវីដេអូនូវបទចម្រៀងសម្តែងដោយលោកស្រី Phuong ខ្ញុំឃើញថាវាពិតជាពិរោះខ្លាំងណាស់ តាំងពីទំនុកចម្រៀង សំនៀង រហូតដល់សំឡេងភ្លេង។ បទចម្រៀងនេះបានជំរុញនិងការលើកទឹកចិត្តស្មារតីរបស់ជនជាតិភាគតិចឱ្យស្រុះចិត្តគំនិតគ្នាប្រឆាំងនឹងការរីករាលដាលនៃជំងឺ ក្នុងបរិបទបច្ចុប្បន្នគឺសមស្របណាស់។ ការប្រើប្រាស់ចម្រៀងប្រជាប្រិយដើម្បីផ្សព្វផ្សាយ ហើយបងប្អូនជនជាតិអាចស្តាប់ការផ្សព្វផ្សាយតាមរយៈបទចម្រៀងប្រជាប្រិយផ្ទាល់ខ្លួន ដែលធ្វើឱ្យមនុស្សងាយយល់ណាស់។ ខ្លួនខ្ញុំផ្ទាល់និងអ្នកដែលបានស្តាប់បទចម្រៀងដែលសម្តែងដោយលោកស្រី Phuong យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងយល់ដឹងថា ត្រូវចូលរួមបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកាន់តែខ្លាំងជាង”។

កម្មាភិបាលនារីភូមិប្រើចង្វាក់សំឡេង then ដើម្បីផ្សព្វផ្សាយអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 2លោកស្រី Nguyen Thi Phuong ក្នុងសំលៀកបំពាក់ប្រពៃណីសម្តែងក្នុងពិធីបុណ្យភូមិ Cu M'gar  (រូបថត៖ VOV)

ក្នុងនាមជាប្រធានគណៈកម្មា ធិការការងាររណសិរ្សក្នុងភូមិ និងជាប្រធានសមាគមនារីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយជាអ្នកជក់ចិត្កនឹងចម្រៀងប្រជាប្រិយនិងសំឡេងលាន់លឺរបស់ចាបី Tinh របស់ជនជាតិខ្លួន លោកស្រី Phuong បានរៀនចាបី Tinh និងរៀនច្រៀងចម្រៀង Then ដោយខ្លួនឯង ដើម្បីចូលរួមចលនានានាក្នុងស្រុក។ ហើយលោកស្រីក៏បានរួមជាមួយនឹងក្លឹបច្រៀងចម្រៀង Then ចាបី Tinh ក្នុងភូមិមិ  ទៅសម្តែងសិល្បៈនៅការប្រកួតប្រជែងមួយចំនួន ដែលរៀបចំដោយស្រុកនិងខេត្តនិងទទួលបានពានរង្វាន់ជាច្រើន។ យោងតាមលោកស្រី Nguyen Thi Phuong ចម្រៀង Then ចាបី Tinh គឺជាម្ហូបខាងស្មារតីដែលមិនអាចខ្វះបានរបស់ជនជាតិ Tay - Nung។ នៅក្នុងភូមិរបស់លោកស្រីនិងភូមិជិតខាងមានប្រជាជនជនជាតិ Tay – Nung រស់នៅជាច្រើន ដូច្នេះ  វិធីផ្សព្វផ្សាយនេះ ធ្វើឱ្យប្រជាជនងាយស្រួលរយល់និងងាយចងចាំផងដែរ។

“ឃើញអ្នករាល់គ្នាគាំទ្រចំពោះរបៀបរបស់ខ្លួន គឺនាងខ្ញុំមានអារម្មណ៍រីករាយណាស់។ ថ្វីត្បិតតែពេលនេះខ្ញុំរវល់ជាមួយការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងតំបន់ក៏ដោយ ក៏នាងខ្ញុំនឹងនៅតែព្យាយាមឆ្លៀតពេលវេលាដើម្បីស្វែងរកបទភ្លេងថ្មីនិងទំនុកច្រៀងសមស្របដើម្បីបន្តការសម្តែង បទចម្រៀងទៅជាចង្វាក់ Then ដើម្បីផ្សព្វផ្សាយជូនប្រជាជន”។

ក្រុមជនជាតិភាគតិច Tay  - Nung នៅក្នុងតំបន់ជាមួយលោកស្រី Nguyen Thi Phuong ដែលទៅធ្វើការនៅខេត្ត Binh Duong, Dong Naiនិងទីក្រុងហូជីមិញ។ កាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលមូលដ្ឋានទាំងនេះត្រូវអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម តាមសារាចរណែនាំ លេខ ១៦ របស់រដ្ឋាភិបាល កម្មករជាច្រើនបានវិលត្រឡប់មកមូលដ្ឋានរបស់ខ្លួនវិញដើម្បីចៀស វាងជំងឺរាតត្បាត។ ដូច្នេះ រួមជាមួយការងារជួយណែនាំពីការបង្ការនឹងជំងឺរាតត្បាត មក ការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងនិងការសម្របសម្រួលក្នុងចំណោមប្រជាជន គឺមានសារៈសំខាន់ខ្លាំងណាស់។ លោកស្រី Ho Thi Thanh Hai ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅឃុំ Cu M'gar បានឲ្យដឹងថា លោកស្រី Nguyen Thi Phuong កំពុងចូលរួមយ៉ាងសកម្មក្នុងកងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

“លោកស្រី Phuong គឺជាកម្មាភិបាលម្នាក់ដែលមានភាពស្វាហាប់បានចូលរួមយ៉ាងសកម្មក្នុងគ្រប់ចលនាក្នុងស្រុក លោកស្រីតែងតែត្រូវបានថ្នាក់លើជឿទុកចិត្តនិងប្រជាជនក្នុងតំបន់ស្រឡាញ់រាប់អាន។ នាពេលកន្លងមកនេះ លោកស្រីបានប្រើបទចម្រៀងតាមលំនាំចង្វាក់ចម្រៀង Then  ដើម្បីផ្សព្វផ្សាយដល់ប្រជាជនអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ។ នេះគឺជាវិធីថ្មីនិងមានប្រសិទ្ធភាពក្នុងការធ្វើអ្វីៗគ្រប់បែបយ៉ាងសម្រាប់ឃុំ Cu Mgar និយាយដោយឡែកនិងស្រុក Cu Mgar និយាយរួមផងដែរ”។

មានសំឡេងដ៏ពិរោះ គូបផ្សំនឹងសំឡេងចាបីដ៏ផ្អែមល្ហែមរបស់លោកស្រី Nguyen Thi Phuong ដែលធ្វើឲ្យបទចម្រៀងកាន់តែមានភាពទាក់ទាញ រីកសុះសាយនៅក្នុងសហគមន៍។ ឆ្លៀតយក បទចម្រៀងប្រជាប្រិយនិងឧបករណ៍ភ្លេងប្រចាំរបស់ជនជាតិខ្លួន លោកស្រី Nguyen Thi Phuong បានច្រៀងនូវបទចម្រៀងសមស្រប ដើម្បីផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ ក៏ដូចជាប្រាប់អំពីការខិតខំប្រឹងប្រែងនិងការហត់ នឿយរបស់ក្រុមប្រឆាំងជំងឺរាតត្បាតនៅខ្សែប្រយុទ្ធជួរមុខ។  ចាប់ពីពេលនេះមក អំពាវនាវឱ្យបង្កើនការយល់ដឹងក្នុងប្រជាជន ដើម្បីចូលរួមការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕

 

 

ប្រតិកម្មទៅវិញ