កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa ត្រៀមខ្លួនទទួលអំណរបុណ្យតេត

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុង Nha Trang គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំកម្មវិធីជួបប្រាស្រ័យតាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឆ្នាំថ្មីដល់កម្មា ភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa។

កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa ត្រៀមខ្លួនទទួលអំណរបុណ្យតេត - ảnh 1ថ្នាក់ដឹកនាំខេត្ត ជូនអំណោយបុណ្យតេតដល់គ្រួសារដែលមានសមាជិកកំពុងធ្វើការនៅប្រជុំកោះ Truong Sa។ (រូបថត៖ baohaiquanvietnam.vn)
តាមរយៈកម្មវិធី ដែលបានរៀបចំឡើងនៅទីក្រុង Nha Trang និងតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយឃុំ ទីរួមស្រុកចំនួន ៣ នៃស្រុកកោះ Truong Sa ថ្នាក់ដឹកនាំខេត្ត Khanh Hoa តំណាងក្រុមគ្រួសាររបស់កម្មាភិបាលនិងយុទ្ធជននៅលើដីគោក បាន ប្រាស្រ័យទាក់ទង និងសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន ប្រជាជន មន្ត្រី រដ្ឋការ និងគ្រូបង្រៀនដែលកំពុងធ្វើការនៅស្រុកកោះ។ គិតត្រឹមពេលនេះ បណ្ដា អង្គភាព និងមូលដ្ឋាននានានៅលើកោះបានត្រៀមរៀបចំយ៉ាងពេញលេញនូវស្បៀង អាហារ អាហារស្រស់ បន្លែបៃតង នំ ផ្កាអង្គារសីល្យ៍ ផ្កាអ័រគីដេ... ដើម្បីទទួលអំណរ បុណ្យតេត។ លើសពីនេះ កោះក៏ត្រូវបានត្រៀមរៀបចំយ៉ាងពេញលេញ ទាំងអាហារ និងប្រេងឥន្ធនៈ... ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រជានេសាទដែលទៅធ្វើការនេសាទ ក្នុងអំឡុងពេលបុណ្យតេតផងដែរ។ វរនាវីត្រី Le Thanh Do នៅកោះ Song Tu Tay ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានឲ្យដឹងថា៖
“បរិយាកាសនេះធ្វើឱ្យកម្មាភិបាលនិងយុទ្ធជនទាំងអស់ធូរស្បើយពីការនឹកផ្ទះ នឹកក្រុមគ្រួសារហើយមានអារម្មណ៍កក់ក្ដៅក្នុងអំឡុងពេលបុណ្យតេត។ ក្នុងឆ្នាំថ្មីនេះ បងប្អូនជនរួមជាតិនៅដីគោក សូមនឹងនរចិត្ត យើងខ្ញុំជានិច្ចកាលកាន់ខ្ជាប់កាំភ្លើងដើម្បី ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ ដើម្បីឱ្យបងប្អូន ជនរួមជាតិទទួលបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងកក់ក្ដៅ”៕

ប្រតិកម្មទៅវិញ