កម្ពុជាលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន

Chia sẻ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា មូលហេតុនៃការលើកពេលកិច្ចប្រជុំខាងលើ គឺមកពីរដ្ឋមន្រ្តីការបរ ទេសនៃប្រទេសសមាជិកអាស៊ានជាច្រើន មានការលំបាកក្នុងការធ្វើដំណើរមកចូលរួម កិច្ចប្រជុំនេះ។

កម្ពុជាលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង។ (រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំនៅទីក្រុងភ្នំពេញ)
នាថ្ងៃទី១២ ខែមករា កម្ពុជាបានប្រកាសពីការលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តី ការបរទេសអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅតាមទម្រង់កិច្ចប្រជុំដោយផ្ទាល់មុខ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមករា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា មូលហេតុនៃការលើកពេលកិច្ចប្រជុំខាងលើ គឺមកពីរដ្ឋមន្រ្តីការបរ ទេសនៃប្រទេសសមាជិកអាស៊ានជាច្រើន មានការលំបាកក្នុងការធ្វើដំណើរមកចូលរួម កិច្ចប្រជុំនេះ។
តាមផែនការដំបូង កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមករា នៅទីក្រុងសៀមរាប ភាគ ខាងជើងកម្ពុជា។ នេះជាកិច្ចប្រជុំសំខាន់ដំបូងក្នុងឆ្នាំ២០២២ ដែលកម្ពុជារៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន៕

ប្រតិកម្មទៅវិញ