(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៤ ទិវា របបការប្រល័យ
ពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរលុំ (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ មករា
ឆ្នាំ ២០១៣) កាសែតប្រជាជនរបស់គណៈបក្សប្រជាជនកម្ពុជាកាន់អំណាចបានចុះ
ផ្សាយវិចារណកថា ដែលអះអាងថា៖ នេះគឺជាជ័យ ជំនះដ៏មហិមា ក្នុងប្រវត្តិសាស្ត្រ
នៃមាតុប្រទេស និងជាគឹ្រះស្ថានដើម្បីប្រទេស កម្ពុជាទទួលបានសមិទ្ធិ ក្នុងរយៈ
ពេល ៣៤ ឆ្នាំកន្លងមក។ វិចារណកថាបាន សង្កត់ធ្ងន់ទៀតថា៖ ក្រោមការដឹកនាំ
របស់សម្តេចទាំង ៣ គឺ ៖ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច តេជោ
ហ៊ុន សែន និងការជួយឧបត្ថម្ភទាន់ពេលវេលា របស់កងទ័ពស្ម័គ្រចិត្ដវៀតណាម
កងទ័ពនៃ រណស្សិសាមគ្គីជាតិសង្គ្រោះជាតិកម្ពុជា បានរំដោះប្រជាជនកម្ពុជារួច
ផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ។ ដោយឈរលើគ្រឹះស្ថានទាំងនេះ ប្រជាជនកម្ពុជាបានរស់រានសាជាថ្មីម្តងទៀត រួមកំលាំងគ្នាកសាងនិងអភិឌ្ឍន៍
ប្រទេសជាតិឡើងវិញ ដោយឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ៕
|
ពិធីឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៤ ទិវា របបការប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរលុំ (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ ២០១៣)
(Image: Internet) |