កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២២ សីហា លោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ ត្រូវបានសភាកម្ពុជាបោះឆ្នោតជ្រើសតាំងជាផ្លូវការជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិ ២០២៣-២០២៨។

កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ - ảnh 1លោក ហ៊ុន ម៉ាណែត បានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ (រូបថត៖ រ៉យទ័រ)

លោក ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧។ លោកជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។ លោកគឺជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា West Point ដ៏ល្បីល្បាញនៅសហរដ្ឋ អាមេរិក ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ មុនពេលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លោកបានកាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

ក្រៅពីមុខតំណែងសំខាន់ៗក្នុងវិស័យយោធា លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ ២០១៨ ផងដែរ។នៅឆ្នាំ ២០២០ លោកត្រូវបានដំឡើងឋានៈពីអនុលេខាទៅលេខាធិការគណៈកម្មាធិការកណ្តាលសហភាពសយុវជន CPP។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏ត្រូវបានគេចាត់ទុកថាជាមុខមាត់ទទួលបានប្រជាប្រិយភាពពីយុវជនខ្មែរផងដែរ។ លោកបានកសាងរូបភាពអ្នកនយោបាយដែលមានការអប់រំខ្ពស់។

លោក ហ៊ុន ម៉ាណែត ក៏ចូលរួមជាប្រចាំក្នុងការងារសង្គម និងការងារមនុស្សធម៌។ គិតត្រឹមឆ្នាំ ២០១៨ លោក ម៉ាណែត និងលោកជំទាវ ភរិយា ពេជ្រ ច័ន្ទមុន្នី បានជួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ដោយថវិកាផ្ទាល់ខ្លួន និងរៃអង្គាសពីសប្បុរសជនក្នុង និងក្រៅប្រទេស ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ាណែត ក៏បានដឹកនាំគម្រោងជាច្រើន ដើម្បីបង្កើតក្រុមគ្រូពេទ្យចល័ត និងកន្លែងព្យាបាលនៅទូទាំងរាជធានីភ្នំពេញ។

ការបោះឆ្នោតកន្លងមកនេះ គឺគូសសញ្ញាខួបអនុស្សាវរីយ” ៣០ ឆ្នាំ នៃការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ១៩៩៣។ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជឿជាក់ថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនឹងសក្តិសមជាទីទុកចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា  បន្តនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដល់កម្ពុជា៕

ប្រតិកម្មទៅវិញ