ពិធីប្រគល់ ទទួលអំណោយពីរដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ (រូបថត៖ កាសែត Nhan Dan ) |
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh ដែលបានចូលជូបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកក្កដា។
ក្នុងឱកាសនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានារបស់លោកឯកអគ្គរដ្ឋទូតលោក Vu Quang Minh ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន រួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអបអរសាទរចំពោះសមិទ្ធិផល និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណដល់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលបានបង្កលក្ខណៈងាយស្រួលដល់សហគម៍ធុរកិច្ច និងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕