|
កម្ពុជានឹងរៀបចំពិធីរំលឹកខួបលើកទី៣៥នៃទិវាជ័យជំនះទី៧មករាដ៏មហោឡារឹក (vietnamplus) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៣៥នៃទិវាជ័យជំនះលើរបបប្រល័យ
ពូជសាសន៍នៅកម្ពុជា(ទី៧មករាឆ្នាំ១៩៧៩-ទី៧មករាឆ្នាំ២០១៤) គណបក្ស
ប្រជាជនកម្ពុជា (CPP) កាន់អំណាចនឹងរៀបចំពិធីមួយដោយទ្រង់ទ្រាយធំដ៏
មហោឡារឹក។ លោកជាមយៀបសមាជិកអចិន្ត្រៃយ៍គណបក្ស CPP ប្រធានគណៈ
កម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាកម្ពុជាបានឲ្យដឹងថា
ទ្រង់ទ្រាយនៃពិធីរំលឹកខួបអនុស្សាវរីយ៍នេះនឹងប្រហាក់ប្រហែលនឹងឱកាសរំលឹក
ខួបលើកទី៣០នៃទិវាជ័យជំនះទី៧មករាឆ្នាំ២០០៩។ កន្លែងរៀបចំនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិព័រកំសាន្តនៅកោះពេជ្រជំនួសឲ្យការរៀបចំនៅទីស្ដីការគណបក្សដូច
ឆ្នាំមុនៗ។ ពិធីនេះក៏ជាឱកាសដើម្បីឲ្យរដ្ឋាភិបាលនិងប្រជាជនកម្ពុជារំលឹកគុណ
ចំពោះការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងជ័យជំនះរបបប្រល័យ
ពុជសាសន៍ប៉ូលពត។
ក្នុងឱកាសនេះដែរ កាសែតប្រជាជន ស្ថាប័នឃោសនារបស់គណបក្សប្រជាជន
កម្ពុជា (CPP) ក្នុងច្បាប់ពិសេសចេញផ្សាយនាថ្ងៃទី៦មករាបានចុះផ្សាយវិចារណកថា ដោយមានចំណងជើងថា “ទិវា៧មករាឆ្នាំ១៩៧៩-យុត្តិធម៍ប្រវត្តិសាស្ត្រត្រូវកត់ត្រា”។ អត្ថបទបានអះអាងថា នាថ្ងៃទី៧មករានា៣៥ឆ្នាំមុន កងទ័ពរណសិរ្សសាមគ្គីជាតិសង្គ្រោះប្រទេសកម្ពុជា ដោយសារមានការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀត
ណាមបានផ្ដួលរំលំរបបប្រល័យពុជសាសន៍ពលពតសង្គ្រោះកម្ពុជាផុតពីសោកនាដ្ឋកម្មប្រល័យពុជសាសន៍។ កាសែតនេះបានអះអាងថែមទៀតថា ជ័យជំនះរបស់ CPP ក្នុង
ការបោះឆ្នោតរដ្ឋសភានីតិកាលទី៥នាថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ បានអនុញ្ញាតឲ្យគណ
បក្សនេះបន្តដឹកនាំប្រទេសក្នុងអំឡុង៥ឆ្នាំខាងមុខ ទន្ទឹមនឹងនោះសឲ្យឃើញប្រជាជនភាគច្រើននៅជឿជាក់ទៅលើការដឹកនាំរបស់ CPP រយៈកាល៣៥ឆ្នាំកន្លងទៅគិតតាំង
ពីថ្ងៃទី៧មករាឆ្នាំ១៩៧៩មក។
អត្ថបទកាសែតបានសន្និដ្ឋានថា ប្រជាជនកម្ពុជាគ្រប់ស្រទាប់ពីជំនាន់នេះទៅជំនាន់នោះជានិច្ចកាលចាំជានិច្ចយុត្តធម៍ប្រវត្តិសាស្ត្រនៃទិវាទី៧មករាឆ្នាំ១៩៧៩៕