កម្ពុជា៖តុលាការកោះហៅលោកសមរង្សីពីបទបរិហាកេរ្តិ៍សម្តេចប្រធានរដ្ឋសភា

Chia sẻ
(VOVworld)-តុលាការរាជធានីភ្នំពេញទើបនឹងបាន
ចេញដីកាកោះហៅប្រធាន គណៈបក្សសង្គ្រោះជាតិ
(CNRP) លោកសមរង្សីឲ្យមានវត្តមាននៅតុលាកា នាថ្ងៃ ទី៤ធ្នូ

កម្ពុជា៖តុលាការកោះហៅលោកសមរង្សីពីបទបរិហាកេរ្តិ៍សម្តេចប្រធានរដ្ឋសភា - ảnh 1
លោក សមរង្ស៊ី


(VOVworld)-តុលាការរាជធានីភ្នំពេញទើបនឹងបានចេញដីកាកោះហៅប្រធាន គណៈ
បក្សសង្គ្រោះជាតិ (CNRP) លោកសមរង្សីឲ្យមានវត្តមាននៅតុលាកា នាថ្ងៃ ទី៤ធ្នូ ដើម្បីចូលធ្វើការបំភ្លឺរាល់មន្ទិលសង្ស័យទាក់ទិនដល់បទបរិហាកេរ្តិ៍ចំពោះប្រធាន រដ្ឋ
សភា សម្តេច ហេងសំរិនតាមរយៈបណ្តាញសង្គម Facebook កាលពីខែវិច្ឆិកា មុននេះ។ តុលាការដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅពោលខាងលើ បន្ទាប់ពីការដែល
មេធាវីរបស់សម្តេចហេង សំរិន ដាក់ពាក្យប្តឹងស្តីពីទង្វើផ្សព្វ ផ្សាយលើបណ្តាញសង្គម
facebook តាមរយៈបង្ហោះខ្សែ video មួយនាថ្ងៃទី១៥ វិច្ចិកា ដោយប្រើពាក្សពេជ្របរិហា
កេរិ៍សម្តេចហេង សំរិន។

        មុននោះ នាថ្ងៃទី២០វិច្ឆិកា តុលាការដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកា កោះ
ហៅលោកសមរង្ស៊ីឲ្យមានវត្តមាននៅតុលាការថ្ងៃទី៤ធ្នូ ដើម្បីធ្វើការបំភ្លឺនូវ ករណីសម
គំនិតក្នុងការប្រើប្រាស់ឯកសារក្លែងក្លាយ ញុះញង់ឱ្យមានភាពចលាចលសង្គមយ៉ាង
ធ្ងន់ធ្ងរនាខែសីហាកន្លងទៅ៕

 

ប្រតិកម្មទៅវិញ