ឆ្លើយបទសម្ភាសន៍កាសែត Khmer Times អ្នកនាំពាក្យគណៈបក្ស ប្រជាជនកម្ពុជា (CPP) កំពុងកាន់អំណាច លោក សុខ ឱសាន បានអោយ ដឹងថា នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុនសែន និងប្រធានរដ្ឋសភាសម្ដេច ហេង សំរិន នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីនេះ។ តាមនោះ ពិធីអបអរ សាទរខួបទិវាជ័យជំនះ នឹងត្រូវបានរៀបចំឡើងនៅតាមខេត្តក្រុងទូទាំង ប្រទេសកម្ពុជា ហើយសុន្ទរកថារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង ត្រូវបានផ្សាយផ្ទាល់ដល់ប្រជាជនទូទាំងប្រទេសផងដែរ។ សុន្ទរកថារបស់ សម្ដេចនាយករដ្ឋមន្រ្តីនឹងសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព គោលនយោបាយព្រំដែននិងគោលនយោបាយកិច្ចការបរទេសរបស់កម្ពុជា។
អ្នកនាំពាក្យរបស់ CPP បានអះអាងថា ប្រសិនបើគ្មានជ័យជំនះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នោះ គឺទឹកដីកម្ពុជាមិនអាចសម្រេចបានលទ្ធផលដូចសព្វ ថ្ងៃបានទេ។ ក្រោមរបបខ្មែរក្រហមក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ពលរដ្ឋកម្ពុជាចំនួន១,៧លាននាក់បានស្លាប់ដោយសារត្រូវចាប់បង្ខំទៅធ្វើ ការនឿយហត់ខ្លាំង ជំងឺអាសន្នរោគនិងត្រូវសម្លាប់រង្គាល៕