ឧត្តមសេនីយ៍ឯក លោក Luong Cuong អញ្ជើញជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VOV) |
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បាន គូសបញ្ជាក់ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ។
រីឯឧត្តមសេនីយ៍ឯក លោក Luong Cuong បានអះអាង បក្ស រដ្ឋាភិបាលនិងប្រជា ជនវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងជួយឧបត្ថម្ភរបស់រាជរដ្ឋាភិ បាលប្រជាជននិងកងយោធខេមរៈភូមិន្ទចំពោះវៀតណាម ព្រមទាំងមានបំណង ចង់ឲ្យសម្តេចនាយក បន្តការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល ដើម្បី អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមនិងអគ្គនាយកដ្ឋានយោធសេវាការពារជាតិកម្ពុជា អនុវត្តល្អរាល់ខ្លឹមសារសហប្រតិបត្តិការ៕